នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ប្រុស​ស្រី ២​នាក់ ករណី​ផលិត​គ្រឿងញៀន និង​ប្រើ​អាវុធ​ខុសច្បាប់ ទៅ​តុលាការ​


(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ២​នាក់ ជា​ជនជាតិ​ចិនតៃវ៉ាន់ ដែល​ពាក់ព័ន្ធ​ករណី ផលិត​គ្រឿងញៀន​, ប្រើប្រាស់​គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ទៅជូន​តុលាការ​ចាត់ការ​តាមច្បាប់​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ជនសង្ស័យ​ទី​១​ឈ្មោះ ស៊ី អាយ​អី ភេទ​ស្រី​អាយុ​២១​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ ទេសចរ ស្នាក់នៅ​ផ្ទះជួល​លេខ​៥៨ ផ្លូវ​P៩  ភូមិ​បា​យ៉ាប  សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវបាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០២០​ពាក់​ពន្ធ័​ករណី​រក្សាទុ​កសារ​ធាតុផ្សំ​គីមី​កែច្នៃ​និង​ប្រើប្រាស់​សារធាតុ​ញៀន នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ទី​២​ឈ្មោះ លី តា​យ​ឈាវ ភេទ​ប្រុស អាយុ​៤១ ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ បើក​អ៊ី​ន​ធឺ​ណេត ស្នាក់នៅ​ក្នុង​ផ្ទះជួល​លេខ​៥៨ ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ត្រូវបាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះជួល​លេខ​៥៨ ផ្លូវ​P៩  ភូមិ​បា​យ៉ាប  សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សូមជម្រាបថា កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់  កាលពី​ថ្ងៃទី​០៥-០៦ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅ​។​

​នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី តា​យ​ឈាវ សមត្ថកិច្ច ដកហូត​បាន​វត្ថុតាង​ជាច្រើន​រួមមាន​៖ អាវុធខ្លី​ចំនួន ២​ដើម​(​ម៉ាក​ZORAKIM906 ពណ៌​ខ្មៅ លាយ​ទឹកប្រាក់ លេខ​០០០១៣០៧​និង​ម៉ាកឡុ​កអី​ទ្រី​សលេខ​PAD529 ពណ៌​ខ្មៅ​), បង់គ្រាប់​កាំភ្លើង​ចំនួន ២​បង់​, គ្រាប់កាំភ្លើង​ចំនួន​១៨​គ្រាប់​, សំបក​គ្រាប់កាំភ្លើង​ចំនួន ៣៥​គ្រាប់​, លិខិតឆ្លងដែន​ចំនួន ០៤​ក្បាល​, ម្ស៉ៅ​ពណ៌​ស​ថ្លា​ចំនួន ៤៨​ដប់​ជ័រ​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន ៥​គ្រាប់​, ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​ន​១​កូន​ថង់​តូច​, ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ស​ចំនួន ១​កញ្ចប់​តូច​, ម្ស៉ៅ​ពណ៌​ក្រាម​ស​ថ្លា​ចំនួន ៣០៧​ដប​តូច​, ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​ចំនួន ១៥​ក្រា​ប់​, ម្ស៉ៅ​ពណ៌​ទឹកដោះគោ​ចំនួន កន្លះ​ដប​ជ័រ​, ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ទឹកក្រូច​ចំនួន កន្លះ​ថង់​ធំ​, ម្ស៉ៅ​ម៉ដ្ឋ​ពណ៌​ទឹកដោះគោ​ចំនួន ១​ថង់​ធំ និង​សម្ភារ​មួយចំនួនទៀត​៕(ANN007)​

នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ប្រុស​ស្រី ២​នាក់ ករណី​ផលិត​គ្រឿងញៀន និង​ប្រើ​អាវុធ​ខុសច្បាប់ ទៅ​តុលាការ​ នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ប្រុស​ស្រី ២​នាក់ ករណី​ផលិត​គ្រឿងញៀន និង​ប្រើ​អាវុធ​ខុសច្បាប់ ទៅ​តុលាការ​ នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ប្រុស​ស្រី ២​នាក់ ករណី​ផលិត​គ្រឿងញៀន និង​ប្រើ​អាវុធ​ខុសច្បាប់ ទៅ​តុលាការ​ នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ប្រុស​ស្រី ២​នាក់ ករណី​ផលិត​គ្រឿងញៀន និង​ប្រើ​អាវុធ​ខុសច្បាប់ ទៅ​តុលាការ​


png