បុរស​ម្នាក់ ត្រូវបាន​គេ​បាញ់សម្លាប់ ក្នុង​ភោជនី​ដ្ឋា​ន​ហេ​ប​ភី​ណេ​ស ស៊ុប និង​ខារ៉ាអូខេ​គ្រួសារ នៅក្នុង​ខណ្ឌដូនពេញ​

(​ភ្នំពេញ​)៖ បុរស​ម្នាក់ ត្រូវបាន​គេ​បាញ់សម្លាប់ នៅក្នុង​នៅ​ភោជនី​ដ្ឋា​ន​ហេ​ប​ភី​ណេ​ស ស៊ុប និង​ខារ៉ាអូខេ​គ្រួសារ លើផ្លូវ​ត្រសក់ផ្អែម (​ផ្លូវ​៦៣) ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ នៅ​ម៉ោង​៤​ជាង​ទៀបភ្លឺ​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២០​នេះ​។​

​យោងតាម សាក្សី​នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​និង​បុរស​ម្នាក់ទៀត​ដែលជា​ជនដៃដល់ ជិះ​រថយន្ត​មក​ជាមួយគ្នា​ដើម្បី​ហូប​ស៊ុប ពេល​ជិត​មកដល់​ភោជនីយដ្ឋាន ជនរងគ្រោះ​បាន​ដើរចូល​ក្នុង​ហាង​អង្គុយ​តុ​មុន ឯ​ជនដៃដល់​ក៏​នៅ​រៀបចំ​ចត​រថយន្ត​នៅ​ខាងក្រៅ​។ 

​បន្ទាប់ពី​ចត​រថយន្ត​រួច​ជនដៃដល់ បាន​ដើរ​ចូលក្នុង​ហាង និង​ទាញ​កាំភ្លើង​បាញ់​ផ្អឹប​សៀតផ្កា​ជនរងគ្រោះ​១​គ្រាប់ បណ្តាលឲ្យ​ជនរងគ្រោះអ​ង្គុយ​ស្លាប់​លើ​តុ​។​

​ក្រោយពេល​សកម្មភាព​បាញ់សម្លាប់​ជនរងគ្រោះ​រួច ជនដៃដល់​ក៏បាន​ដើរ​ចេញពី​ហាង​ដោយមាន​បុរស​២​នាក់​ផ្សេងទៀត បើករថយន្ត និង​ជិះ​ម៉ូតូ​១​គ្រឿង​មក​ទទួល បើក​គេចខ្លួនបាត់​។​

​សមត្ថកិច្ច ពុំទាន់​អាច​បញ្ជាក់​ពី អត្តសញ្ញាណ​របស់​ជន​រងគ្រោះ នៅឡើយ​ទេ និង​កំពុង​ធ្វើ​កោសល្យវិច័យ នៅ​ទីតាំង​កើតហេតុ​៕(ANN007)​

ពាក្យទាក់ទង

png