នគរបាល​​មន្ទីរ​​ប្រឆាំង​​បទ​ល្មើស គ្រឿង​ញៀន ឃាត់​ខ្លួន​​ជន​សង្ស័យ ៣​​នាក់ ដក​ហូត​​គ្រឿង​ញៀន​​បាន​​ជាង ១៤​​គីឡូក្រាម​


(​ភ្នំពេញ​)៖ ជនសង្ស័យ ៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស (​ក​១១) ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ជាង ១៤​គីឡូក្រាម​។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច ជនសង្ស័យ​ទី​១​ឈ្មោះ ម៉េង ឌី ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ជនជាតិខ្មែរ​,​ទី​២ ឈ្មោះ ប៊ុនធឿន ធា​នី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ និង​ទី​៣​ឈ្មោះ ជា​ភារុណ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច​ខារ៉ាអូខេ​ផ្ទះ​លេខ​៥៦ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​រសៀល​នៅ​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២០​។​

​នៅពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ជា​សារធាតុ​ញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​ចំនួន ៥,២២២.៨៣​ក្រាម​, នី​មេ​តា​ហ្សេ​ប៉ាម ចំនួន ៤៩,០៥៤​គ្រាប់​(​ទម្ងន់​ចំនួន ៨,៨២៩.៧២​ក្រាម​)៕(ANN007)​

នគរបាល​​មន្ទីរ​​ប្រឆាំង​​បទ​ល្មើស គ្រឿង​ញៀន ឃាត់​ខ្លួន​​ជន​សង្ស័យ ៣​​នាក់ ដក​ហូត​​គ្រឿង​ញៀន​​បាន​​ជាង ១៤​​គីឡូក្រាម​


png