លោក​ចៅក្រម ប៊ុន ធី ប្តូរ​បទ​ចោទ​លើ​លោក​ប៉ូលីស ហេង សុវណ្ណារ៉ា ពី ប៉ុនប៉ង​ឃាតកម្ម ទៅជា​ធ្វើឲ្យ​ខូចខាត និង​ប្រើ​អាវុធ​ខុសច្បាប់ ករណី​យក​កាំភ្លើង AK បាញ់រះ​ផ្ទះ​ពលរដ្ឋ​ជាង​១០​គ្រាប់​នៅ​ខណ្ឌ​សែន​សុខ​

(​ភ្នំពេញ​)៖ ទីបំផុត​សំណុំរឿង​របស់​ជន​ត្រូវ​ចោទ ឈ្មោះ ហេង សុវណ្ណារ៉ា ជា​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ក្រសួងមហាផ្ទៃ  ដែល​បាន​ប្រើប្រាស់​កាំភ្លើង AK បាញ់រះ​ផ្ទះ​ពលរដ្ឋ​ប៉ុនប៉ង​សម្លាប់​ម្ចាស់​ព្រោះ​រឿង​គំនុំ នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវបាន​តុលាការ​បិទ​ការ​ស៊ើបសួរ និង​បញ្ជូនទៅ​ជំនុំជម្រះ​ហើយ​។​

​ប៉ុន្តែ​អ្វីដែល​ក្រុមគ្រួសារ​ជនរងគ្រោះ និង​មហាជន​ទូទៅ រួមទាំង​អ្នកច្បាប់​ផង បង្ហាញ​អំពី​ការខកចិត្ត​និង​ហាក់​បាត់​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌​នោះ​គឺ​នៅត្រង់ថា លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ប្តូរ​បទចោទប្រកាន់​លើ​ជនជាប់ចោទ ឈ្មោះ ហេង​សុវណ្ណារ៉ា ពីបទ ប៉ុនប៉ង​ឃាតកម្ម ដែលជា​បទល្មើស​ឧក្រិដ្ឋ​ដែល​អាច​ប្រឈម​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​ពី ១០​ឆ្នាំ ទៅ​១៥​ឆ្នាំ នោះ ទៅជា​បទ ធ្វើឲ្យ​ខូចខាត​ដោយចេត​នាមាន​ស្ថាន​ទម្ងន់ទោស​ដោយសា​រ​ប្រើ​វិធី​គ្រោះថ្នាក់​ដល់​បុគ្គល និង​បទ កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ដែល​សុទ្ធសឹង​ជា​បទល្មើស​មជ្ឈិម ដែល​អាច​ប្រឈម​ការផ្តន្ទាទោស​ត្រឹមតែ​រយៈពេល​ពី​ចន្លោះ ៦​ខែ ទៅ​៥​ឆ្នាំ​។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង ឬ​ជូន​ព័ត៌មាន ស្តីពី​ការជូន​រឿង​ទៅ​ជំនុំជម្រះ លេខ​១១១៨ "​ន​"​ព្រទ ចុះ​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៩ របស់លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​បើតាម​ការបញ្ជាក់​របស់​សាច់ញាតិ បានឲ្យដឹងថា​មកដល់​ពេលនេះ ជនរងគ្រោះ​ពុំទាន់​ទទួលបាន​សំណង​ណាមួយ​ពី​ជនជាប់ចោទ​នោះទេ ពោលគឺ​មានតែ​រស់នៅ​គេចខ្លួន ព្រោះ​ខ្លាច​មាន​អ្នក​តាម​បាញ់​សម្លាញ់ បន្តទៀត​។​

​សូមបញ្ជាក់ថា ជនជាប់ចោទ លោក​វរសេនីយ៍ ហេង សុវណ្ណារ៉ា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ក្រសួងមហាផ្ទៃ ត្រូវបាន​លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាស្ន នៅ​ពន្ធនាគារ​រា​ធានី​ភ្នំពេញ (PJ) កាលពី​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ៤៣៩២ "​ន​" ដ​.​ព​.​ស​ក្រោម​បទ​ចោទ ប៉ុនប៉ង​ឃាតកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះជួល​ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ យោងតាម​មាត្រា ២៧ និង​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។ 

​គួររម្លឹកថា ជនជាប់ចោទ​ឈ្មោះ ហេង សុវណ្ណារ៉ា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ នគរបាល មាន​តួនាទី​ជា នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ក្រសួងមហាផ្ទៃ ត្រូវ​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​កណ្តាលយប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។​

​ការឃាត់ខ្លួន​ជនជាប់ចោទ ធ្វើឡើង​បន្ទាប់ពី ជន​ត្រូវ​ចោទ​បាន​ប្រើប្រាស់ កាំភ្លើង AK ស្វាយ​បត់​បាញ់​ចំនួន ១១​គ្រាប់ ប៉ុនប៉ង​សម្លាប់ ជនរងគ្រោះ​ឈ្មោះ សុង សូ​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ បោក​អ៊ុតខោអាវ ស្នាក់នៅ​ផ្ទះជួល​លេខ​១០ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​បាញ់បោះ​បង្កឡើង​ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ ហេង សុវណ្ណារ៉ា បាន​កើតឡើង នៅវេលា​ម៉ោង ម៉ោង​១០ និង​៣០​នាទី យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​បោក​អ៊ុត​ស៊េរី​ទំនើប ផ្លូវ​បេតុង ក្រោយ​មន្ទី​ពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ ភូមិ​ទឹកថ្លា សង្កាត់​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ 

​នៅ​មុនពេល​កើតហេតុ ជន​ត្រូវ​ចោទ​ត្រូវគេ​ឃើញ បាន​បើករថយន្ត​ម៉ាកហុ​ី​យ៉ាន់ ស្តា​រ៉ិច​ព័​ណ៌សមួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-9509 ទៅ​ឈប់​មុខផ្ទះ​កើត​ហេ​ត​។​

​បន្តិចក្រោយមក ជនជាប់ចោទ ក៏បាន​ដក​កាំភ្លើង ម៉ាក AK ស្វាយ​បត់ បាញ់រះ​សំដៅ​ផ្ទះ​របស់​ជនរងគ្រោះ​ចំនួន ១១​គ្រាប់ ប៉ុន្តែ​សំណាងល្អ​ដែល​មិន​បង្កឲ្យមាន​អ្នករងរបួ​ស​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ បានព្យ​យាម​បើករថយន្ត​រត់គេច​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវ​សមត្ថកិច្ច​ជំនាញ​តាម​ចាប់ខ្លួនបាន និង​ដកហូត​វត្ថុតាង​បាន​ភ្លាមៗ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​៕(ANN007)​

លោក​ចៅក្រម ប៊ុន ធី ប្តូរ​បទ​ចោទ​លើ​លោក​ប៉ូលីស ហេង សុវណ្ណារ៉ា ពី ប៉ុនប៉ង​ឃាតកម្ម ទៅជា​ធ្វើឲ្យ​ខូចខាត និង​ប្រើ​អាវុធ​ខុសច្បាប់ ករណី​យក​កាំភ្លើង AK បាញ់រះ​ផ្ទះ​ពលរដ្ឋ​ជាង​១០​គ្រាប់​នៅ​ខណ្ឌ​សែន​សុខ​ លោក​ចៅក្រម ប៊ុន ធី ប្តូរ​បទ​ចោទ​លើ​លោក​ប៉ូលីស ហេង សុវណ្ណារ៉ា ពី ប៉ុនប៉ង​ឃាតកម្ម ទៅជា​ធ្វើឲ្យ​ខូចខាត និង​ប្រើ​អាវុធ​ខុសច្បាប់ ករណី​យក​កាំភ្លើង AK បាញ់រះ​ផ្ទះ​ពលរដ្ឋ​ជាង​១០​គ្រាប់​នៅ​ខណ្ឌ​សែន​សុខ​

ពាក្យទាក់ទង

png