ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ចោទប្រកាន់ ឧត្ដមសេនីយ៍រ​ត្រី សុខ សួន​ព្រលឹង និង​ប្រពន្ធ​ឈ្មោះ អ៊ុំ វណ្ណា ដែលជា​កូនធម៌​ថា​បាន លួច​លក់​ដី និង​ផ្ទះ​របស់គាត់​

(​ភ្នំពេញ​)៖ ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ LORRAIN ep KLEIN Dominique Marie Alizabeth អាយុ ៧៥​ឆ្នាំ កើតទុក្ខ​ពុំ​សុខចិត្ត និង​បាន​ថ្លែង​ចោទប្រកាន់ថា លោក​ឧត្ដមសេនីយ៍រ​ត្រី​សុខ សួន​ព្រលឹង ជា​មន្ត្រីជាន់ខ្ពស់​នៃ​សាលា​រាជបណ្ឌិតសភា​នគរបាល និង​ប្រពន្ធ​ឈ្មោះ អ៊ុំ វណ្ណា​ជា​នាយទាហាន​ថ្នាក់​វរសេនីយ៍ឯក ដែលជា​កូនធម៌​លួច​លក់​ផ្ទះ​របស់គាត់ មាន​ទីតាំងនៅ​សង្កាត់​ផ្សារដេី​ម​ថ្ក​វ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​PHENGVANNAK NEWS​។​

​សារព័ត៌មាន​ដដែល​នេះ បាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២០​ម្សិលមិញ ស្ត្រី​ជនជាតិ​បារាំង​ខាងលើ ដែល​អតីត​ប្រធាន​អង្គការ សម្រស់​ភក្ត្រា​កុមារ​ខ្មែរ ESK រៀបរាប់ថា លោកស្រី​បានមក​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ១៩៩៣ ដេ​ី​ម្បី​បេ​ី​ក​អង្គការ​មួយ​ជួយ​កុមារ​កម្ពុជា​។  លុះដល់​ឆ្នាំ​១៩៩៦ លោកស្រី​បាន​ស្គាល់ឈ្មោះ សុខ សួន​ព្រលឹង និង​រាប់អាន​យក​ធ្វើជា​កូន​ធម៌​។  

​នៅ​ឆ្នាំ​២០០៥ លោកស្រី បាន​ទិញ​ផ្ទះ និង​ដី​មួយកន្លែង គឺ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​១៤៥ ក្រុមទី​២៣ សង្កាត់​ផ្សារដេី​ម​ថ្ក​វ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្នុងតម្លៃ ៦៥,០០០ ដុល្លារ ពី​ឈ្មោះ ជា អាន និង​ឈ្មោះ គង់ ច​ន្ធី​។  

​ប៉ុន្តែ​ដោយសារ​លោកស្រី​ជា​ជនជាតិ​បារាំង មិនអាច​ឈរឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី និង​ផ្ទះ​នោះ​បាន ទើប​លោកស្រី​សម្រេច ដាក់ឈ្មោះ​របស់លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង ដែលជា​កូនធម៌ ជា​ម្ចាស់​កម្មសិទ្ធិ​។​

​នៅពេលនោះ លោកស្រី ក៏បាន​ធ្វេី​កិច្ចព្រមព្រៀង​មួយ ជាមួយ​លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង ដែលជា​កូនធម៌ ដោយ​កំណត់ថា លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង មាន​សិទ្ធិ​ត្រឹមតែ​រស់នៅ​លើដី និង​ផ្ទះ​នោះ ប៉ុន្តែ គ្មាន​សិទ្ធិ លក់ដូរ ជួល បញ្ចាំ ឬ ផ្ដល់​អំណោយ ឬ​ផ្ទេរ​ឲ្យ​អ្នកទៃ​ឡេ​ី​យ​។  

​ស្រាប់តែ​នៅ​ឆ្នាំ​២០១៩ លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង ដែលជា​កូនធម៌​លោកស្រី និង ប្រពន្ធ​ឈ្មោះ អ៊ុំ វណ្ណា បាន​លក់​ដី និង​ផ្ទះ​ខាងលើ​ឲ្យទៅ​អ្នកដទៃ ដោយ​មិនបាន​ជូនដំណឹង​ទៅ​លោកស្រី​ឲ្យបាន​ដឹង និង​ថែមទាំង​មិនបាន​យកលុយ​ថ្លៃ​លក់​ដី និង​ផ្ទះ​ខាងលើ​ទៅមក​ប្រគល់ជូន​លោកស្រី​ជា​ម្ចាស់ផ្ទះ​ឡេ​ី​យ​។  

​លោកស្រី បាន​ព្យាយាម​ទាក់ទង​ទៅ លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង និង​ប្រពន្ធ ឈ្មោះ អ៊ុំ វណ្ណា ឲ្យចេញ​មុខ​ដោះស្រាយ​ជាមួយ​លោកស្រី ប៉ុន្តែ​ពួកគេ ចេះតែ​គេចវេស និង​សុំ​ពន្យា​ពេល​រហូត ទើប​លោកស្រី​សម្រេចចិត្ត​ទៅ​ពឹងពាក់​អ្នកសារព័ត៌មាន​ឲ្យជួយ​ចុះផ្សាយ​។ 

​ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើនេះ លោក​ឧត្ដមសេនីយ៍ត្រី សុខ សួន​ព្រលឹង ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពិតជា​បាន​លក់​ផ្ទះ​នោះ ប្រាកដ​មែន ដោយ​លក់បាន​ក្នុង​ម្លៃ​ជាង ៥០​ម៉ឺន​ដុល្លារ​។  

​លោក​ឧត្ដមសេនីយ៍ សុខ សួន​ព្រលឹង បន្តថា ការលក់​ផ្ទះ​នោះ គឺ​លោកស្រី LORRAIN ep KLEIN Dominique Marie Alizabeth ដែលជា​ម្តាយធម៌​របស់លោក​ជា​អ្នក​ឲ្យ​លោក​លក់​។​នៅពេល​លោក​លក់​ផ្ទះ​នោះ​ដាច់​បាន លុយ​ជាង ៥០​ម៉ឺន​ដុល្លា​រហើយ លោក​បាន​សុំឲ្យ​លុយ​ចំនួន​១៥​ម៉ឺន​ដុល្លារ​ទៅ​ម្តាយធម៌ ដោយ​រងចាំ ៣​ខែ​សិន​ទើប​ប្រគល់​លុយ​ជូន ប៉ុន្តែ​លោកស្រី​LORRAIN ep KLEIN Dominique Marie Alizabeth ម្ដាយធម៌​មិន​ព្រម​។ 

​ទោះជា​យ៉ាងណាក្ដី​លោកស្រី LORRAIN ep KLEIN Dominique Marie Alizabeth បាន​អះអាងថា លោកស្រី​មិនដែល​បាន​អនុញ្ញាតឲ្យ​លោក​ឧត្តមសេនីយ៍ត្រី សុខ សួន​ព្រលឹង និង​ប្រពន្ធ​ឈ្មោះ អ៊ុំ វណ្ណា លក់​ផ្ទះ​របស់​លោកស្រី​នោះទេ​៕(ANN007)​

ពាក្យទាក់ទង

png