តុលាការខេត្ត​ព្រះសីហនុ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោកជំទាវ លី សុខ​ងីម យកទៅ​ដាក់គុក រឿង​ប្រើ​ហិង្សា​ដណ្តើមយក​ដី​រាស្ត្រ​

(​ព្រះសីហនុ​)៖ លោក គួន ចន្ថា ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ លោកជំទាវ លី សុខ​ងីម យកទៅ​ដាក់គុក ក្រោម​ការចោទប្រកាន់​ពីបទ ជន​ប្រេី​អំពេី​ហិង្សា ទៅលេី​អ្នកកាន់កាប់​អចលនវ​ត្ថុ​ដោយ​សុច្ចរិត​។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន លេខ​២២ ត​.​ព​/១៩ ចុះ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ និង​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១១៦/០៦ “​ជ​” ចុះ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល ANN ទទួលបាន ញ្ជាក់​ថា លោកជំទាវ លី សុខ​ងីម ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ កំណត់​រយៈពេល ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ លាន​រៀល​ដាក់ចូល​ថវិការដ្ឋ ពីបទ ជន​ប្រេី​អំពេី​ហឹង្សា​ទៅលេី​អ្នកកាន់កាប់​អចលនវ​ត្ថុ​ដោយ​សុច្ចរិត ប្រព្រឹត្តទៅ​នៅ​ភូមិ​ពូ​ធឿង ឃុំ​បិត​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៨ យោងតាម​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល​។​

​ប៉ុន្តែ​បើទោះបីជា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន លោកជំទាវ លី សុខ​ងីម មាន​អាយុកាល​ជិត​១​ឆ្នាំ​ហើយ​ក្តី ក៏​មហាជន និង​ជនរងគ្រោះ​ពុំ​ឃើញ​សមត្ថកិច្ច អាច​ចាប់ខ្លួន​ជនជាប់ចោទ​ដែល​ល្បីល្បាញ​ឈ្មោះ​ព្រោះ​រឿង​រំលោភ​ដីធ្លី​របស់​រាស្ត្រ​រូបនេះ​យកទៅ​ដាក់គុក បាន​នៅឡើយ​ទេ​៕(ANN007)​

ពាក្យទាក់ទង

png