លោកចៅក្រម រស់ ពិសិដ្ឋ ចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធសំណុំរឿងចេញសែកស្អុយ ប៉ុន្តែជនល្មើសត្រូវដោះលែងវិញភ្លាមៗ

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ តាមដីការបស់ចៅក្រមស៊ើបសួរពាក់ព័ន្ធសំណុំរឿង ចេញសែកគ្មានសាច់ប្រាក់។

ជនត្រូវចោទមានឈ្មោះ សឿង រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់និងចេញដីកាបង្គាប់ឲ្យចាប់ យកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបរកណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចទី៣ នៃសេចក្តីសម្រេចបានបញ្ជាក់យ៉ាងច្បាស់ថា «បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឲ្យទទួល និងឃុំខ្លួនបុគ្គលនេះ (ឈ្មោះសឿង រតនា) និងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លី។»

ប៉ុន្តែបើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅតុលាការស្រាប់តែលោកចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទដែលនគរបាលខំតាមចាប់នោះឲ្យត្រឡប់ទៅផ្ទះវិញ ដោយមានរថយន្តដ៏ទំនើបបំផុតមករងចាំទទួលនៅសាលាដំបូងរាជធានីភ្នំពេញតែម្តង៕(ANN007)

ពាក្យទាក់ទង

png