តុលាការខេត្តមណ្ឌលគិរី ឃុំខ្លួនពលរដ្ឋ ៣នាក់ ពាក់ព័ន្ធករណីរុករានដីដែនជម្រកសត្វព្រៃកែវសីមា

(មណ្ឌលគិរី)៖ តុលាការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៥ ខែកមរា ឆ្នាំ២០២០ ម្សិលមិញបានសម្រេចឃុំខ្លួនពលរដ្ឋ ៣នាក់ ពាក់ព័ន្ធករណីរុករានកាន់កាប់ដីដែនជម្រកសត្វព្រៃកែវសីមាដោយខុសច្បាប់។ 

ជនត្រូវចោទទី១ឈ្មោះ គា កែម ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិនាងនយ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ទី២ឈ្មោះ រីម សារី ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងទី៣ឈ្មោះ ឃន ប៉ូឡូ ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅភូមិគីឡូម៉ែត្រ១១៦ ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ត្រូវបានតំណាងអយ្យការប្តឹងចោទប្រកាន់ ពីបទ កាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ យោងតាមមាត្រា ៦២នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

គួររម្លឹកថា ជនត្រូវចោទទាំង ៣នាក់ ត្រូវបានកម្លាំងអភិរក្សបរិស្ថាន នៃដែនជម្រកសតុវព្រៃកែវសីមា និងក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពស្រុកកែវសីមា ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ នៅចំណុចអូរឬស្សី ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ខណៈពួកគេកំពុងកាប់រុករានដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា ប្រមាណជា ១០ហិកតា៕(ANN ឌឹម សឿន)

ពាក្យទាក់ទង

png