គិតត្រឹមម៉ោង ១១៖២០នាទីព្រឹកថ្ងៃទី៥ មករា នេះមនុស្ស ៥៩នាក់ត្រូវបានយកចេញពីក្រោមអគាររលំ ប៉ុន្តែជាអកុសលមានអ្នកស្លាប់ ៣៦នាក់

(កែប)៖ បើគិតត្រឹមម៉ោង ១១៖២០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ មានជនរងគ្រោះចំនួន ៥៩នាក់ ត្រូវបានបានយកចេញពីគំនរបាក់បែក នៃអគារកម្ពស់ ៦ជាន់ ដែលបានបាក់រលំ នៅក្រុងកែប ខេត្តកែប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែប ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ 

សេចក្តីប្រកាសព័ត៌មាន ដដែលបានបញ្ជាក់ថា ក្នុងចំណោម ៥៩នាក់ (ស្រី ២២នាក់) ដែលត្រូវបានយកចេញពីគំនរអគារបាក់បែកនោះ មានអ្នកស្លាប់ចំនួន ៣៦នាក់ (ស្រី ១៤នាក់)។

សូមជម្រាបជូនថា អគារកំម្ពស់ ៦ជាន់ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប បានបាក់រលំកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ។

បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដោយផ្ទាល់ដើម្បីរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការដ្ឋាននេះ អគារខាងលើជាបន្តទៀត៕(ANN007)

ពាក្យទាក់ទង

png