គិតត្រឹមម៉ោង ៨៖២០ព្រឹក ថ្ងៃនេះ អាជ្ញាធររកឃើញជនរងគ្រោះចំនួន ៤៥នាក់ និងស្លាប់ ២២នាក់ នៅក្នុងហេតុការណ៍រលំអគារនៅខេត្តកែប

(កែប)៖ គិតមកដល់ម៉ោង ៨៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់ ៦ជាន់ រលំបាក់នៅខេត្តកែបចំនួន ៤៥នាក់ នៅក្នុងនោះមានជនរងគ្រោះចំនួន ២២នាក់បានស្លាប់ (ស្រី ៩នាក់)។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Fresh News។

សូមជម្រាបជូនថា អគារកម្ពស់ ៦ជាន់ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប បានបាក់រលំកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ។

បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដោយផ្ទាល់ដើម្បីរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការដ្ឋាននេះ អគារខាងលើជាបន្តទៀត៕ (ANN007)

ពាក្យទាក់ទង

png