កម្ពុជា​គ្រោង​បើក​ជើងហោះហើរ​ត្រង់​ទៅកាន់​ទី​ក្រុង​វិន​ចូវ​ ​ប្រទេស​ចិន​ ​នៅក្នុង​ខែកក្កដា​នេះ​

ទំហំអក្សរ៖

(ភ្នំពេញ)៖ ​​ស្រប​ពេល​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាច្រើន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ខេម​បូ​ឌា​អ៊ែរ​វ៉េ​ ​គ្រោង​បង្កើត​ជើងហោះហើរ​ត្រង់​ ​ទៅកាន់​ទៅ​ទី​ក្រុង​វិន​ចូវ​ ​ប្រទេស​ចិន​។​

កម្ពុជា​គ្រោង​បើក​ជើងហោះហើរ​ត្រង់​ទៅកាន់​ទី​ក្រុង​វិន​ចូវ​ ​ប្រទេស​ចិន​ ​នៅក្នុង​ខែកក្កដា​នេះ​

​កញ្ញា​ ​សុខ​រ៉ា​វី​ ​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ ​ខេម​បូ​ឌា​ ​អ៊ែរ​វ៉េ​ ​បាន​ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​ដាក់​សំ​ណើរ​ទៅកាន់​រាជរដ្ឋាភិបាល​រួចអស់ហើយ​ ​នៅពេល​ទទួល​បានការ​យល់ព្រម​ ​ក្រុមហ៊ុន​អាច​ចាប់ផ្ដើម​បើក​ការហោះហើរ​ ​នៅក្នុង​អំឡុង​ពេល​ខែកក្កដា​នេះ​ដោយក្រុម​ហ៊ុន​នាំចូល​យន្តហោះ​ចំនួន៣គ្រឿង​បន្ថែម​ទៀត​។​

​ក្រៅពី​ពង្រីក​ជើងហោះហើរ​ទៅ​ចិន​ ​ខេម​បូ​ឌា​ ​អ៊ែរ​វ៉េ​ ​ក៏​គ្រោង​ ​បង្កើន​ ​ជើង​ ​ហោះហើរ​ត្រង់​ទៅ​អូស្រ្តាលី​ ​រុស្ស៊ី​សិង្ហបុរី​ ​និង​វៀតណាម​ដែរ​ ​ដើម្បី​ធ្វើការ​ដោះដូរ​ ​ភ្ញៀវ​ ​ទេសចរ​គ្នា​ទៅវិញទៅមក​ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ ​ក្រុមហ៊ុន​មានតែ​ជើងហោះហើរ​ក្នុង​ស្រុក​ ​ទៅ​ថៃ​ ​និង​ម៉ាកាវ​ប៉ុណ្ណោះ​។​

កម្ពុជា​គ្រោង​បើក​ជើងហោះហើរ​ត្រង់​ទៅកាន់​ទី​ក្រុង​វិន​ចូវ​ ​ប្រទេស​ចិន​ ​នៅក្នុង​ខែកក្កដា​នេះ​

​លោក​ ​តុប​ ​សុ​ភ័ក​ ​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួងទេសចរណ៍​ ​បាន​ចាត់ទុក​ការពង្រីក​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​នេះ​ ​គឺជា​សញ្ញាណ​មួយ​ដ៏​ល្អ​ ​ក្នុង​ការចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ធម្មតា​ ​និង​ទេសចរ​លក្ខណៈ​វិនិយោគ​៕​