សមត្ថកិច្ច​ថា​ មាន​ចោរ​ចូល​លួច​លុយ​នៅក្នុង​អគារ​សាខា​ពន្ធដារ​ខេត្តតាកែវ​ អស់២លាន​រៀល​ តែ​ប្រធាន​ពន្ធ​ដា​ថា​ អត់​បាត់​ផង​!

(តាកែវ)៖ អគារសាខាពន្ធដារខេត្តតាកែវ ស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ត្រូវបានចោរគាស់បង្អួចចូលលួចយកលុយ និងឯកសារមួយចំនួន កាលពីវេលាម៉ោង១ទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

បើយោងតាមសមត្ថកិច្ច បានបញ្ជាក់ថា ករណីខាងលើ ក្រុមចោរបានដាក់ជណ្តើរឬស្សីឡើងចូលគាស់បង្អួចអាគារចូលទៅរុះរើឯកសារ និងលួចលុយចំនួន ២លានរៀល។

ជុំវិញករណីនេះ លោក ពៅ ពុត្រា ប្រធានសាខាពន្ធដាខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា ចោរគាស់បង្អូចចូលលួចក្នុងអគារពន្ធដារមែន ប៉ុន្តែគ្មានបាត់លុយ ឬឯកសារអ្វីឡើយ។

បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩នេះ មានករណីចោរគាស់ផ្ទះជាច្រើនលើក ដែលនៅក្នុងមានទាំងផ្ទះរបស់ប្រជាពលរដ្ឋ និងផ្ទះរបស់នាយប៉ុស្ដិ៍នគរបាល ផងដែរ។ ស្រាប់តែពេលនេះ ចោរហ៊ានចូលគាស់អគារសាខាពន្ធដាខេត្តតែម្ដង ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានក្តីបារម្ភចំពោះសុវត្ថិភាពប្រចាំថ្ងៃជាខ្លាំង។

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នឹងគិតគូអំពីការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រកបដោយការយកចិត្តទុកដាក់ និងមានប្រសិទ្ធភាពខ្ពស់ជាងនេះ៕ (ANN ស្នា)

ពាក្យទាក់ទង