សមត្ថកិច្ចខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស

(តាកែវ)៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋ)។

បើតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ សៀង កុសល ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ជាមុខសញ្ញាកាច់សោម៉ូតូ។ សមត្ថកិច្ចឃាត់ខ្លួនរូបគេ នៅចំណុចនៅភូមិខ្លាគ្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ខណៈកំពុងជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ដើរលក់ដោយគ្មានឯកសារ។

បន្ទាប់មក ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សៀង កុសល សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទី២មានឈ្មោះឡាយ សុភាព ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង ឃុំជំរះពេន ស្រុកសំរោង នៅចំណុចភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដែលមុខសញ្ញាកាច់សោម៉ូតូ និងកំពុងមានដីចាប់ខ្លួនរបស់តុលាការ ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់ប្រដាប់អាវុធ) ប្រព្រឹត្តនៅឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០១។

នៅពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់ (សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន), ទូរស័ព្ទដៃចំនួន ០២គ្រឿង, ម៉ូតូចំនួន ០២គ្រឿង, ផ្លាកលេខម៉ូតូចំនួន ០៣បន្ទះ និងសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនទៀត។ 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕(ស្នា)

ពាក្យទាក់ទង