លោកឧកញ៉ា ហ៊ួត ជា ឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ចូលរួមស្ថាបនាអគារថ្មី របស់មន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ ដោយគោរពតាមការអំពាវនាវរសប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយក ក្រុមហ៊ុន ហួត ជា នាំចូល និងចែកចាយ សម្ភារគ្រឿងសំណង់ បានចូលរួមឧបត្តម្ភថវិីកាចំនួន ៥,០០០ដុល្លារដើម្បីកសាងអគារថ្មីរបស់មន្ទីរពេទ្យកាល់ម៉ែត។ 

សូមជម្រាបជូនថា កាលពីអំឡុងចុងខែវិច្ឆិកា កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារដើម្បីបន្តកសាងអាគារកំពស់ ១២ជាន់ដែលមន្ទីរពេទ្យបាននឹងកំពុងសាងសង់ទើបតែបាន១៧ភាគរយ ដែលទំហំទឹកប្រាក់ចំណាយដើម្បីសាងសង់សរុបប្រមាណជិត ៤០លានដុល្លារ។

ទន្ទឹមនឹងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវដល់សប្បុរសជននានា ឲ្យចូលរួមឧបត្ថម្ភថវិកា ជួយមន្ទីរពេទ្យកាល់ម៉ែតអាចកសាងអគារថ្មីនេះ បានរួចរាល់ជាស្ថាពរ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជួយដល់ជិវិតមនុស្ស»។

គួរបញ្ជាក់ថា អគារថ្មីនេះ នឹងបើកឱកាសដល់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាក្រសួងសុខាភិបាលបានដើរតួយ៉ាងសំខាន់ ក្នុងនាមជា មន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជា ក្នុងការផ្តល់សេវា ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

បន្ទាប់ពីមានសេចក្តីអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គេឃើញមានសប្បុរសជនជាច្រើន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ក្នុងរួមចំណែកបម្រើឲ្យផលប្រយោជន៍ជាតិ ដែលនៅក្នុងចំណោមនោះ ក៏មានលោកឧកញ៉ា ហ៊ួត ជាអគ្គនាយកក្រុមហ៊ុន ហួត ជានាំចូល និងចែកចាយ សម្ភារគ្រឿងសំណង់ ម្នាក់ផងដែរដែលបានបរិច្ឆាគថវិកាចំនួន៥,០០០ដុល្លារ៕(ANN007)

ពាក្យទាក់ទង

png