តើ​ពិត​ទេ​ដែល​ពលរដ្ឋ​ថា​ស្រុក​គីរីវង់​មាន​សួន​កម្សាន្ត​ដំណាំ​កញ្ឆា​លើកំពូល​ភ្នំ​បា​យង់​កោរ​


(តាកែវ​)៖ ស្រុក​គីរីវង់​ជា​ស្រុក​ភាគ​ខាងត្បូង​ខេត្តតាកែវ​ហើយ​ស្រុក​មួយ​នេះ​ ជា​ស្រុក​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​វៀតណាម​សម្បូរទៅដោយ​ភ្នំ​ និង​មាន​ប្រាសាទបុរាណ​ប្រវត្តិ​សាស្រ្ត​មួយ​ គឺ​ប្រសាទ​បា​យង់​កោរ​ ដែល​មា​នភ្ញៀង​ជាតិ​ និង​អន្តរជាតិ​ចេញចូល​ទស្សនា​មិន​ដាច់​នោះ​ទេ​។

ពលរដ្ឋ​រស់នៅ​ស្រុក​គីរីវង់​បច្ចុប្បន្ន​នេះ​បាន​លើកឡើង​ថា​នៅ​លើកំពូល​ភ្នំ​ជាច្រើន​កំពង់​តែ​មាន​ដំណាំ​កញ្ឆា​រាប់​ភ្លេច​រីក​លូ​តឡាស់​ខៀវស្រងាត់​ដែល​អាច​និយាយ​បាន​ថា​ជាទេ​សភាព​ធម្មជាតិ​ធម្មជាតិ​បង្អួ​តភ្នែក​ភ្ញៀង​ទេសចរណ៍​ ឬភ្នែក​ពលរដ្ឋ​ បើ​និយាយ​ឱ្យ​ចំ​ គឺ​បង្អួត​ភ្នែក​អាជ្ញាធរ​មានសមត្ថកិច្ច​តែម្ដង​។

ភាព​ស្ងប់ស្ងាត់​នៃ​ការ​មិនបាន​បង្ក្រាប​ដំណាំ​កញ្ឆា​វា​ជា​ឱកាស​ ដ៏​ល្អ​សម្រាប់​ការ​ប្រមូល​ផល​របស់​ក្រុម​ឈ្មួញ​ និង​បាន​កម្រៃ​ពី​ផលដំណាំ​មួយ​នេះ​អាច​ និង​ធ្វើជា​សេដ្ឋី​បាន​ដោយ​ស្រួល​។

ជាក់ស្ដែង​កាលពី​ថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បាន​ចុះ​ធ្វើការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ឃាត់​ជនល្មើស​បាន១នាក់​កាប់​បំផ្លាញ​កញ្ឆា៣៣៥០ដើម​រថយន្ត១គ្រឿង​កញ្ឆា​ក្រៀម៩៨គីឡូក្រាម​ធ្វើ​ឱ្យ​ពលរដ្ឋ​សាទរ​ជា​ពន់ពេក​។

រហូតមកដល់​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​នៅតែ​រាយ​កា​រណ៍​ថា​ ដំណាំ​កញ្ឆា​នៅតែ​មាន​វត្តមាន​លើកំពូល​ភ្នំ​ខាងលើ​រាប់​សិប​ទីតាំង​ទៀត​រង់ចាំ​អាជ្ញាធរ​សមត្ថកិច្ច​ចុះទៅ​ដក​ចោល​ ឬកាប់​ចិញ្ជ្រាំ​ដូ​ចមុនៗ​ទៀត​ ព្រោះ​បើ​មិន​រួស​រាន់​ទេ​ក្រុម​ឈ្មួញ​នឹង​ប្រមូល​ផល​បាត់ដាន​ជាក់ជា​មិនខាន​ឡើយ​។

ពាក់​ពន្ធ័​ករណីនេះ​ផង​ដែរ​ លោក​សុខ​ សំណាង​ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ឱ្យអង្គ​ភាព​ព័ត៍​មាន​(អេ​អិន​អិន​)ដឹង​តាម​ទូរ​សព្ទ័​ថា ​លោក​បាន​ឱ្យកម្លាំងរបស់​លោក​ឡើង​រុករក​រាល់ថ្ងៃ​ក្នុង១អាទិត្យ២ ឬ៣ដង​តែ​ពលរដ្ឋ​ចេះតែ​ដាំ​តាម​ប្រឡោះ​ថ្ម ​ឬជំ​រៀល​ភ្នំ​ដែល​ជា​កក្ក​តា​ធ្វើឱ្យមានការ​លំបាក​ដល់​កម្លាំងរបស់​លោក​តែ​យ៉ាងណា​កម្លាំងរបស់​លោក​ធ្វើ​ដូច​ភ្លៀងរលឹម​។

លោក​បាន​បញ្ជាក់​ទៀត​ថា​បច្ចុប្បន្ន​កម្លាំងរបស់​លោក​មិន​បង្ក្រាប​យកមុខ​ដូច​កម្លាំងគេ​ផ្សេង​ៗទេ​ គឺ​កម្លាំងរបស់​លោក​ស្រាវ​ជ្រាវ​បង្ក្រាប់​អ្នក​ដែល​ផ្ដល់​ពូជ​ឱ្យពលរដ្ឋ​ដាំ​តែ​លោក​នៅ​មិនទាន់​ស្រាវជ្រាវ​រកមុខ​ជនល្មើស​ដែល​ផ្ដល់​ពូជ​កញ្ឆា​នោះ​ឃើញ​នៅឡើយ​ទេ ​បើ​និយាយ​ពី​កា​របង្ក្រាប់​វិញ​កម្លាំងលោក​បង្ក្រាប​ស្ទើ​រាល់ពេល​តែ​លោក​មិន​ធ្វើការ​ផ្សាយ​ចេញ​ទេ​ដោយមាន​ផល​ប៉ះពាល់​ដល់​មុខមាត់​ស្រុក​៕

តើ​ពិត​ទេ​ដែល​ពលរដ្ឋ​ថា​ស្រុក​គីរីវង់​មាន​សួន​កម្សាន្ត​ដំណាំ​កញ្ឆា​លើកំពូល​ភ្នំ​បា​យង់​កោរ​
តើ​ពិត​ទេ​ដែល​ពលរដ្ឋ​ថា​ស្រុក​គីរីវង់​មាន​សួន​កម្សាន្ត​ដំណាំ​កញ្ឆា​លើកំពូល​ភ្នំ​បា​យង់​កោរ​
តើ​ពិត​ទេ​ដែល​ពលរដ្ឋ​ថា​ស្រុក​គីរីវង់​មាន​សួន​កម្សាន្ត​ដំណាំ​កញ្ឆា​លើកំពូល​ភ្នំ​បា​យង់​កោរ​


png