ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចឲ្យរោងចក្រចំនួន ៣ ដំណើរការជាផ្លូវការ


(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនតបតាមសំណើសុំវិនិយោគ។ 

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD ដែលមានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៤៤នាក់។ 

២- ក្រុមហ៊ុន GD NEW SKY LEATHER PRODUCTS CO., LTD ដែលមានគម្រោងបង្កើតរោងចក្រផលិតកាបូប និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃថ្កូវ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ៣,៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០៦នាក់។ 

៣- ក្រុមហ៊ុន TAO AND KIVEN GARMENT CO., LTD ដែលមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩៨នាក់៕(ANN007)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចឲ្យរោងចក្រចំនួន ៣ ដំណើរការជាផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចឲ្យរោងចក្រចំនួន ៣ ដំណើរការជាផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចឲ្យរោងចក្រចំនួន ៣ ដំណើរការជាផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចឲ្យរោងចក្រចំនួន ៣ ដំណើរការជាផ្លូវការ


ពាក្យទាក់ទង

png