ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន


(កណ្តាល)៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន 7NG បានរៀបចំពិធីប្រគល់ ប្លង់កាន់កាប់ដីធ្លីចំនួន ៥,០០០ឡូត៍ជូអតិថិជនរបស់ខ្លួន ទៅតាមការសន្យាប្រកបដោយការទទួលខុសត្រូវ និងបានប្តេជ្ញារៀបចំឯកសារប្រគល់ដីជូនអតិថិជនជាបន្តទៀតក្នុងពេលខាងមុខនេះ។ 

ថ្លែងនៅក្នុងពិធីប្រគល់ប្លង់ដីឡូត៍ជូនអតិថិជននាព្រឹកនេះ លោកឧកញ៉ា ស្រី ចន្ធូ បញ្ជាក់ថា នៅថ្ងៃនេះ ក្រុមហ៊ុន បានប្រគល់ដីជូនដល់អតិថិជនចំនួន ៥,០០០ឡូត៍ នៅក្នុងភូមិសេដា ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយសន្យាថានឹងបន្តប្រគល់ដីជូនអតិជនជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន។

លោកឧកញ៉ា បន្តថា រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានប្រគល់ដីជូនអតិថិជន រាប់ម៉ឺនឡូត៍រួចមកហើយ ដើម្បីកាន់កាប់ និងប្រើប្រាស់ស្របតាមច្បាប់។

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ស្រី ចន្ធូ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលមានភាពជឿជាក់លើក្រុមហ៊ុន 7NG និងយោគយល់ អធ្យាស្រ័យដល់ក្រុមហ៊ុន នៅពេលមានភាពយឺតយ៉ាវក្នុងការប្រគល់ដីនាពេលកន្លងមក បើទោះជាមានក្រុមមួយក្តាប់តូចមិនពេញចិត្ត និងតែងតែប្រើគ្រប់វិធីដើម្បីញុះញង់ឲ្យអតិថិជនទាំងអស់តវ៉ា ក្នុងគោលបំណងបំផ្លាញកិត្តិយសរបស់ក្រុមហ៊ុន។

នៅប៉ុន្មានខែចុងក្រោយមកនេះ គឺមានបុគ្គលមួយក្តាប់តូច បានប្តឹងចោទប្រកាន់ថ្នាក់ដឹកនាំក្រុមហ៊ុន ទៅស្ថាប័នតុលាការ ដោយចោទប្រកាន់ទាំងបំពានថា ក្រុមហ៊ុន 7NG គ្មានដីជូនអតិថិជន និងបំភ្លៃព័ត៌មានថា ក្រុមហ៌ុន មិនបានប្រគល់ដីឲ្យតាមទីតាំងដើមដែលពួកគេបានទិញ។

លោកឧកញ៉ា ស្រី សន្ធូ បានអះអាងជាថ្មីម្តងទៀតថា ក្រុមហ៊ុន 7NG និងបន្តសហការជាមួយ អាជ្ញាធរឃុំវិហារសួគ៌ ដោះស្រាយនូវបញ្ហាដែលកើតមានជូនបងប្អូនអិតថិជន ដោយមិនបណ្តោយឲ្យបុគ្គលមួយក្តាប់តូចមកបំផ្លាញនូវសមិទ្ធិផលជាច្រើនដែលកើតចេញជាផ្លែផ្កា នៃការអភិវឌ្ឍរបស់ក្រុមហ៊ុន និងអាជ្ញាធរនោះទេ។ ដូច្នេះ សូមបងប្អូនអតិថិជន ទាំងអស់បន្តផ្តល់ទំនុកចិត្តលើក្រុមហ៊ុន និងកុំជឿតាមការញះុញង់របស់ក្រុមជនខិលខូចមួយក្តាប់តូចទាំងអស់នោះ នាំខូចបង់ប្រយោជន៍ទាំងសងខាង៕ (ANN007)

ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន ក្រុមហ៊ុន 7NG ប្រគល់ដីជូនអតិថិជនលើកទី៤ ចំនួន ៥,០០០ឡូត៍តាមការសន្យា ហើយក្រុមហ៊ុននឹងបន្តផ្តល់ជាបន្តបន្ទាប់រហូតទាល់តែគ្រប់ចំនួន


ពាក្យទាក់ទង

png