ព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យ ឧកញ៉ា លី សាយឃាង ចូលខ្លួនបំភ្លឺរឿង រៀបចំឯកសារលួចដីអ្នកដទៃលក់


(ភ្នំពេញ)៖ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យលោកឧកញ៉ា លី សាយឃាង ចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿង រៀបចំឯកសារលួចដីអ្នកដទៃលក់។

ដីកាបញ្ជាឲ្យចូលខ្លួន លេខ៣០០ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្គាប់ឲ្យលោកឧកញ៉ា លី សាយឃាង ភេទប្រុស អាយុ ៥៦ឆ្នាំ ចូលខ្លួនឆ្លើយឲ្យបានមុនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធ សំណុំរឿងព្រហ្មទណ្ឌពីបទ បំភាន់​មន្ត្រី​សូរិយោដី​ក្នុង​ការបំពេញបេសកកម្ម​ ឬ​បំភាន់​អាជ្ញាធរក្នុងការចុះបញ្ជីដី​ លួចលក់​ ឬ​ លួច​បញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួន​ និង​រំលោភលេីទំនុកចិត្ត​ តាមបណ្ដឹងរបស់ឈ្មោះ​ បាន​ ម៉េងទូច​ ។

សូមជម្រាបជូនថា ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា កែវ សុធា បានអនុញ្ញាតឲ្យមន្ត្រី​នគរបាល​យុត្តិធម៌​ ប្រេីប្រាស់​កម្លាំង​សាធារណៈ​ដេីម្បី​បង្ខំបុគ្គល (ឧកញ៉ា លី សាយឃាង) នោះ​ឲ្យចូលបង្ហាញខ្លួនបាន​៕(ANN007)

ព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យ ឧកញ៉ា លី សាយឃាង ចូលខ្លួនបំភ្លឺរឿង រៀបចំឯកសារលួចដីអ្នកដទៃលក់ ព្រះរាជអាជ្ញាចេញដីកាបញ្ជាឲ្យ ឧកញ៉ា លី សាយឃាង ចូលខ្លួនបំភ្លឺរឿង រៀបចំឯកសារលួចដីអ្នកដទៃលក់


ពាក្យទាក់ទង

png