នគរបាលមែនទែន បញ្ជូនខ្លួននគរបាលក្លែងក្លាយដែលតែងតែដើរកៀបស៊ីពលរដ្ឋពេលយប់ ទៅឲ្យតុលាការដាក់គុកតាមច្បាប់


(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជូនខ្លួនជនសង្ស័យ ជានគរបាលក្លែងក្លាយម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធ ស្លៀកពាក់ក្លែងខ្លួនជានគរបាលជាតិ ដេញឃាត់ម៉ូតូពលរដ្ឋតាមដងផ្លូវពេលយប់ទារយកលុយ។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ទូច ដេវីត ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរ លក់ផលិតផលតាម Online ស្នាក់នៅម្ដុំសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ជា សុផាន់ណាត់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

គួររម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យខាងលើពាក់កណ្តាលយប់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខ បុរីសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាក HONGDA DREAM C125 សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CU-9499 និងឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោមួយឈុត៕(ANN007)

នគរបាលមែនទែន បញ្ជូនខ្លួននគរបាលក្លែងក្លាយដែលតែងតែដើរកៀបស៊ីពលរដ្ឋពេលយប់ ទៅឲ្យតុលាការដាក់គុកតាមច្បាប់


ពាក្យទាក់ទង

png