តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងដុតភោជនីយដ្ឋានបឹងឈូក និងការ៉ាសសាំង នៅខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន


(ភ្នំពេញ)៖ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទម្នាក់ដែលយកដបសាំងគប់ចូលភោជនីយដ្ឋានបឹងឈូក និងស្ថានីយចាក់ប្រេង បំណងដុតកម្ទេច និងវាយបុគ្គលិកចាក់ប្រេងឲ្យរងរបួស ជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស។ 

ការសម្រេចឃុំខ្លួនធ្វើឡើង បន្ទាប់ពីលោក  អ៊ុំ  សុភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ហេងសុភា ភេទប្រុស អាយុ ៣៥ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ ធ្វើឲ្យខូចខាតដោយចេតនា យោងតាមមាត្រា ២១៧ មាត្រា ២១៨ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឃាត់ជនត្រូវចោទឈ្មោះ ហេង សុភាកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេ ធ្វើសកម្មភាពគប់ដប់សាំងបំណងដុតភោជនីយដ្ឋានបឹងឈូក និងស្ថានីយចាក់ប្រេង បណ្តាលឲ្យឆាបឆេះ (ត្រូវសង្គ្រោះទាន់ពេល) ព្រមទាំងបានវាយបុគ្គលិកចាក់ប្រេងម្នាក់ឲ្យរងរបួស៕ (ANN007)

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ ដែលប៉ុនប៉ងដុតភោជនីយដ្ឋានបឹងឈូក និងការ៉ាសសាំង នៅខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន


ពាក្យទាក់ទង

png