ក្រសួង​យុត្តិធម៌​បង្ហាញ​ជំហរ​ដោះស្រាយ​សំណុំរឿង​នៅ​តុលាការ​ជូន​ពលរដ្ឋ​ឲ្យបាន​លឿន​

ទំហំអក្សរ៖

(ភ្នំពេញ)៖ ​​លោក​ ​អង្គ​ ​វង្ស​វ​ឌ្ឍា​នា​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​បាន​បញ្ជាក់​ដោយ​សន្យា​ខិតខំ​ជំរុញ​ការ​ដោះស្រាយ​សំណុំរឿង​ដែល​ប្តឹង​ដោយ​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស​ ​ទាំង​កម្រិត​ព្រហ្មទណ្ឌ​ ​និង​រដ្ឋប្បវេណី​។​

ក្រសួង​យុត្តិធម៌​បង្ហាញ​ជំហរ​ដោះស្រាយ​សំណុំរឿង​នៅ​តុលាការ​ជូន​ពលរដ្ឋ​ឲ្យបាន​លឿន​

​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ផ្ទាល់មាត់​នៅចំពោះមុខ​អង្គរ​ដ្ឋ​សភា​ ​នៅ​ព្រឹក​ថ្ងៃទី៤​ ​ខែកក្កដា​នេះ​ ​លោក​រដ្ឋមន្ត្រី​ ​បាន​ឲ្យដឹង​ថា​ ​ភាពយឺត​យ៉ាវ​នៃ​ការ​ដោះ​ស្រាយ​បណ្តឹង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ប្រព័ន្ធ​តុលាការ​ ​ដោយសារ​នៅក្នុង​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ ​មាន​រដ្ឋបាល​ចែក​ដាច់​ពីគ្នា​ចំនួន​ពីរ​ ​គឺ​នាយក​ក្រឡាបញ្ជី​តុលាការ​ ​និង​នាយក​ក្រឡាបញ្ជី​ខាង​អយ្យការ​ ​ដែល​ផ្តោត​ពិសេស​ចាត់ការ​សំណុំរឿង​នី​មួយ​ៗ​ដែល​ខ្លួន​ទទួលបន្ទុក​ ​ខណៈ​ពុំ​ទាន់​មាន​រចនាសម្ព័ន្ធ​ ​និង​ធនធានមនុស្ស​គ្រប់គ្រាន់​ ​ក្នុង​ការគ្រប់គ្រង​ការចុះបញ្ជី​ ​និង​ការ​ថែរក្សា​សំណុំរឿង​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាព​រលូន​ ​និង​ប្រសិទ្ធភាព​។​

​លោក​បាន​បញ្ជាក់​ថា​ ​លោក​នឹង​ខិតខំ​ពង្រឹង​ការងារ​តាមដាន​ ​ត្រួតពិនិត្យ​ ​និង​អធិការកិច្ច​របស់ក្រ​សួង​យុត្តិធម៌​ ​និង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ​ដើម្បី​ធានា​ ​ឲ្យ​មានការ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​យន្តការ​វិន័យ​ ​និង​យន្តការ​ច្បាប់​ផ្សេង​ៗ​ទៀត​។​ ​ជាមួយគ្នា​នេះ​ ​ក៏បាន​នឹង​កំពុង​បំពាក់​ប្រព័ន្ធ​ចុះបញ្ជី​ ​និង​គ្រប់គ្រង​គណនេយ្យ​សំណុំរឿង​តាម​ ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​នៅ​គ្រប់​សាលាដំបូង​រាជធានី​-​ខេត្ត​ ​ឲ្យបាន​រួចរាល់​ទាំងអស់​នៅក្នុង​ឆ្នាំនេះ​។​

​សូម​បញ្ជាក់​ថា​ ​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ជូន​រដ្ឋសភា​ ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ ​លើក​ទី២​ ​នីតិកាល​ទី៦នេះ​ ​ក៏​មានការ​សួរដេញដោល​អំ​អ្នកតំណាង​រាស្ត្រ​តាម​មណ្ឌល​នី​មួយ​ៗ​ ​លើ​ដំណើរការ​របស់​ប្រព័ន្ធ​តុលាការ​ ​និង​យុត្តិធម៌​ ​ដូចជា​ភាព​ឯករាជ្យ​នៃ​តុលាការ​ ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ការ​ការពារ​សិទ្ធិ​និង​សេរីភាព​របស់​បុគ្គល​ជាដើម​នេះ​ផង​ដែរ៕​