ក្រុមហ៊ុន Oxford Economics ព្យាករណ៍​ថា លោក ត្រាំ នឹង​ចាញ់​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា ខាងមុខ

​(អន្តរជាតិ​)៖ ក្រុមហ៊ុន Oxford Economics បាន​ព្យាករណ៍​ថា លោក ដូ​ណាល់ ត្រាំ នឹង​ទទួលបរាជ័យ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CGTN។

ការព្យាករណ៍​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​បញ្ហា​សេដ្ឋកិច្ច ការ​កើនឡើង​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ អតិផរណា និង​បញ្ហា​ប្រាក់ចំណូល​របស់​ប្រជាជន​អាមេរិក ដែល​បង្កឡើង​ដោយ​វិបត្តិ COVID​-19 នោះ លោក ដូ​ណាល់ ត្រាំ នឹង​ទទួល​បាន​សំឡេង​បោះឆ្នោត​ពី​ប្រជាជន ឬ Popular Vote តែ ៣៥ភាគរយ​ប៉ុណ្ណោះ។ ​

ប៉ុន្តៃ​លោក ហ្គ្រេន វ៉ាល្លឺ ប្រធាន​យុទ្ធសាស្ត្រ​នយោបាយ​អាមេរិក ប្រចាំ​ក្រុមហ៊ុន AGF Investments យល់ថា ការព្យាករណ៍​បែបនេះ ដូចជា​លឿន​ពេក។

សូមជម្រាប​ថា ការ​ព្យា​កណ៍​របស់​ក្រុមហ៊ុន Oxford Economics ពី​សំឡេង Popular Vote មិនដែល​ខុស​ឡើយ ចាប់តាំងពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ១៩៤៨មក លើកលែងតែ​នៅ​ឆ្នាំ១៩៦៨ និង​ឆ្នាំ១៩៧៦ប៉ុណ្ណោះ​៕(ANN 007​)

ពាក្យទាក់ទង