អ្នកស្រុក ភូមិ​ដំបូក​កោះ ប្រមូល​ទិញ​រទេះគោ​ខ្មែរ​ចាស់​ៗ ទៅ​ជួសជុល​ដើម្បី​លក់​ជូន​អតិថិជន​

(កំពង់ឆ្នាំង​)៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ប្រមូល​ទិញ​រទេះគោ​ខ្មែរ​ចាស់​ៗ យក​ទៅ​ជួសជុល​កែលំអ​ជាថ្មី​ដាក់​លក់​ជូន​អតិថិជន​នៅក្នុង​ស្រុក​យក​ទៅ​តាំង​តាម​បណ្ដា​ហាង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ និង​រមណីយ​ដ្ឋាន​ផ្សេង​ៗ។

ដោយសារតែ​សេដ្ឋកិច្ច​រីកចម្រើន ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​បោះបង់​ឈប់​ប្រើប្រាស់​រទេះគោ ដោយ​ងាក​ទៅ​ប្រើគោ​យន្ដ និង​ត្រាក់ទ័រ ដូច្នេះហើយ​ទើប​រទេះគោ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទុកចោល និង​ក្លាយ​ជា​វត្ថុ​ងបុរាណ។

លោក សួន ស៊ី​ណេត អាយុ ៣៨ឆ្នាំ ដែល​ប្រកបរបរ ជួល​ជុល តុបតែង​រទេះគោ​ខ្មែរ​លក់ បាន​ឲ្យដឹង​ថា ក្នុងរយៈពេល​ជាង ៤ឆ្នាំនេះ លោក​បាន​ដើរ​ប្រមូល​ទិញ​រទេះ​គោ​ចាស់​ៗ នៅ​តាម​បណ្តាជន​បទ​ឆ្ងាយ​ៗយក​ទៅ​ជួល​ជុល​កែលំអ និង​តុបតែង​ដាក់​តាំង​លក់​ចេញ​វិញ។ ​

លោក បន្ត​ថា រទេះ​ទាំងអស់​នេះ មាន​អតិថិជន ចាប់អារម្មណ៍ និង​ទិញ​យក​ទៅ​ដាក់​តាំងនៅ តាម​គេហដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន​កំសាន្ត​នានា។លោក សួន ស៊ី​ណេត បន្ថែម​ថា លោក​លក់​រទេះ​មួយ​គ្រឿង ក្នុង​តម្លៃ ៤០០ដុល្លារ ដល់ ១,៥០០ដុល្លា ទៅតាម​ប្រភេទ​ឈើ​នៃ​រទេះគោ និង​តាម​ការ​ចង់បាន​របស់​អតិថិជន។

នៅពេល​ជួប​បញ្ហា COVID​-19 នេះ ក្រុម​អ្នក​ជួសជុល​រទេះគោ​លក់ ក៏​ជួប​បញ្ហា​ដូចគ្នា ដោយសារតែ​មិនសូវ​មាន​អ្នកបញ្ជា​ទិញ​ច្រើន​ដូចមុន​ទេ​៕(ANN សាន្ដ ផល្លា​)

ពាក្យទាក់ទង