កសិករ ចិញ្ជឹម​បង្កង​អូស្ត្រាលី នៅ​ស្រុក​រលាប្អៀរ ទទួល​បាន​ជោគជ័យ និង​បង្រៀន​បច្ចេកទេស​ដោយ​មិន​គិតថ្លៃ

​(កំពង់ឆ្នាំង​)៖ កសិករ​មួយ​គ្រួសារ រស់នៅ​ភូមិ​ចំការ​ឃ្លៃ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដែល​មានមុខ​របរ​ចិញ្ចឹម​បង្កង​អូស្ត្រាលី បាន​បង្រីក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ទៀត បន្ទាប់ពី​មាន​អតិថិជន​គាំទ្រ និង​មាន​សិស្ស​ទៅរៀន​ពី​របៀប​ចិញ្ចឹម​ច្រើន។

លោក នង ណា​រិទ្ធ ហៅ ចិត្ត ជា​អ្នក​ចិញ្ចឹម​បង្កង បាន​ឲ្យដឹង​ថា គាត់​ចាប់​យកមុខ​របរ​ចិញ្ជឹម​នេះ​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយ​បាន​ទៅរៀន​ពី​គ្រូ​នៅ​ខេត្តបាត់ដំបង។នៅពេល​ដែល​ត្រឡប់​មក​ពីរៀន​វិញ គាត់​បាន​ចាប់ផ្តើម​បង្កើត​មុខរបរ​នេះ ដោយ​បាន​ជីក​ស្រះ​ចំនួន ២ និង​ធ្វើ​អាង​ចំនួន ៦ ព្រមទាំង មាន​លូ​សម្រាប់​ដាក់​បង្កង​មេ ចំនួន៨លូ​ផង​ដែរ តែ​ក្រោយ​ការ​ចិញ្ជឹម​បាន​មួយ​រយៈ មាន​អ្នក​បានដឹង​តិចតួច​មិនសូវ​ល្បី​ប៉ុន្មាន​ទេ។ ​

ប៉ុន្តែ​ក្រោយពី​មានការ​ផ្សព្វផ្សាយ​តាម កាសែត និង​ទូរទស្សន៍ កន្លងមក​ធ្វើឲ្យ​មាន​អ្នក​បានដឹង​កាន់តែ​ច្រើន និង​បាន​ធ្វើឲ្យ​អាជីវកម្ម​ចិញ្ចឹម​បង្កង​របស់​គាត់​កាន់តែ​រីកចម្រើន​ឡើង​បន្ថែម​ទៀត ដោយមាន​អតិថិជន​គាំទ្រ​កាន់តែ​ច្រើន និង​ជាង​នេះ​ទៀត មាន​អ្នក​ចង់​ចិញ្ជឹម​បង្កង​បាន​មក​សុំ​រៀនសូត្រ​ពី​គាត់​ជាច្រើន​នាក់ ព្រមទាំង​បាន​យកចំណេះ​ដឹង​ដែល​ចេះ​ពី​គាត់​យក​ទៅ​អនុវត្ត​ទទួល​បាន​ជោគជ័យ​ទៀត ផង។

ប៉ុន្តែ ចាប់ពី​មាន​ជំងឺ COVID​-19 គាត់​បាន​សុំ​ផ្អាក​ទទួល​សិស្ស​សិន និង​ឆ្លៀយ​បង្រៀន​សិស្ស តាម​អន​ឡាញ​វិញ។

លោក នង ណា​រិទ្ធ បាន​បន្ត​ថា គាត់​ក៏បាន​ពង្រីក​អាង​ចិញ្ចឹម​បង្កង​បន្ថែម​ជាច្រើន​អាង ព្រមទាំង​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ក្រោយផ្ទះ ដើម្បី​ជីក​ស្រះ​យ៉ាង​ធំ​សម្រាប់​ចិញ្ចឹម​មួយទៀត។ ​

ក្រៅពី​ចិញ្ចឹម​បង្កង​អូស្ត្រាលី បច្ចុប្បន្ន​គាត់​បាន​បន្ថែម​ការ​ចិញ្ចឹម​បង្កង​ដង្កៀប​ក្រហម និង​បង្កង​ដៃ​វែង​ទឹកសាប។ជាមួយគ្នា​នេះ​គាត់​នៅ​មាន​ចិញ្ចឹម​ត្រី​អណ្ដែង ត្រី​ទី​ឡាប​យ៉ា និង​ចិញ្ចឹម​ត្រី​ឆ្ពិន​ជាច្រើន​អាង​ដែរ។ ​

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ខេត្ត​កំពង់ឆ្នាំង មាន​អ្នកចាប់​មុខរបរ​ចិញ្ជឹម​បង្កង​អូស្ត្រាលី​មាន​ច្រើន​កន្លែង ដោយ​បាន​រៀន ត គ្នា​ពី​អ្នក​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខ្លះទៀត ទៅរៀន​ដល់​ខេត្តបាត់ដំបង ដោយ​ពួក​គាត់​ខ្លះ​សាក​ចិញ្ជឹម​បាន១ឆ្នាំ ឬ២ឆ្នាំ ខ្លះទៀត​ទើប​ចាប់ផ្តើម ហើយ​អ្នក​ទាំងនោះ ខ្លះ​ក៏​ទទួល​បាន​ជោគជ័យ តែ​ខ្លះទៀត​មិនបាន​ទទួលជោគជ័យ ដោយសារ​ខុស​បច្ចេកទេស ប៉ុន្តែ​ពួក​គាត់​មិន​បោះបង់​ឡើយ ដោយ​បាន​បន្ត​ការ​ចិញ្ជឹម​បង្កង​នោះ​ទៀត បើ​ទោះបី​ខាតបង់​ខ្លះ​ក៏​ពិតមែន​៕(ANN សាន្ដ ផល្លា​)

ពាក្យទាក់ទង