មន្ត្រី​ជំនាញ ចុះ​ប្រមូល​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ចំនួន ៧គ្រាប់ នៅក្នុង​ស្រុក​កំពង់ត្រឡាច

​(កំពង់ឆ្នាំង​)៖ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៧គ្រាប់ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ ចុះទៅ​ប្រមូល​នៅ​ឃុំ​សែប និង​ឃុំ​ពានី នៃ​ស្រុក​កំពង់ត្រឡាច យក​ទៅ​រក្សាទុក​នៅ​មជ្ឈមណ្ឌល CMAC ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃម្សិលមិញ។

យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ រួមមាន៖ គ្រាប់១០៥មី​លី​ម៉ែត្រ ចំនួន ១គ្រាប់​, គ្រាប់ ៨១មី​លី​ម៉ែត្រ ចំនួន ៣គ្រាប់​, គ្រាប់ ៦០មី​លី​ម៉ែត្រ ចំនួន ១ គ្រាប់ និង​គ្រាប់ M៧៩ ចំនួន ២គ្រាប់។

សូម​បញ្ជាក់​ថា នៅ​ខេត្ត​កំពង់ឆ្នាំង គឺជា​សមរភូមិ​ប្រយុទ្ធ​កន្លងមក​ដែល​បាន​បន្សល់ទុក​នៅ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​ដី​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​មន្ត្រី​ជំនាញ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន និង​រាយការណ៍​ទៅ​អាជ្ញាធរ​ប្រសិនបើ​ជួបប្រទះ​គ្រាប់​ទាំងអស់​នោះ​៕(ANN សាន្ដ ផល្លា​)

ពាក្យទាក់ទង