អាមេរិក នឹង​បង្ហូតទង់​ជាតិ​នៅ​ពាក់កណ្តាល​ដង ដើម្បី​កាន់ទុក្ខ​ជនរងគ្រោះ​ដោយសារ COVID​-19​

(អន្តរជាតិ​)៖ លោក​ប្រធានាធិបតី ដូ​ណាល់ ត្រាំ នឹង​ចេញ​បញ្ជា​ឲ្យ​បង្ហូតទង់​ជាតិ​សហរដ្ឋអាមេរិក នៅ​គ្រប់​ទីកន្លែង​ទាំងអស់ មក​នៅ​ត្រឹម​ពាក់កណ្តាល​ដង ដើម្បី​ជា​ការ​កាន់ទុក្ខ​ចំពោះ​ជនរងគ្រោះ​ទាំងអស់ ដែល​បាន​ស្លាប់​ដោយសារ COVID​-19។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

លោក ដូ​ណាល់ ត្រាំ ថ្លែង​បែបនេះ ចំ​ពេល​ដែល​សហរដ្ឋអាមេរិក មាន​តួលេខ​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​នេះ ជិត ១០០,០០០នាក់ ដូច​អ្វី​ដែល​អ្នកជំនាញ​បាន​ព្យាករណ៍​ទុក​កាលពី​អំឡុង​ខែមីនា ឆ្នាំ២០២០នេះ។

លោក ត្រាំ បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitterថា៖«ខ្ញុំ​នឹង​បញ្ជា​ឲ្យ​បង្ហូតទង់​ជាតិ​នៅ​តាម​អគារ​រដ្ឋាភិបាល និង​វិមាន​ជាតិនានា មក​នៅ​ត្រឹម​ពាក់កណ្តាល​ដង សម្រាប់​រយៈពេល​បី​ថ្ងៃខាងមុខ ដើម្បី​ជា​ការ​រំលឹក​ដល់​ជនជាតិ​អាមេរិក ដែល​បាន​បាត់បង់ជីវិត ដោយសារ​វីរុស​កូ​រ៉ូ​ណា។»

សូមជម្រាប​ជូន​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃសុក្រ​នេះ សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង COVID​-19 សរុប ១,៦២០,៩០២ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់ ៩៦,៣៥៤នាក់ និង​អ្នកជា​សះស្បើយ ៣៨២,១៦៩នាក់​៕(ANN 007​)

ពាក្យទាក់ទង