អ្នក​ឆ្លង COVID​-19 នៅ​លើ​ពិភពលោក​កើន​ដល់​ជាង ៥.១លាន​នាក់ និង​មាន​អ្នក​ស្លាប់​ជាង ៣៣ម៉ឺន​នាក់

​(អន្តរជាតិ​)៖ គេហទំព័រ​អន្តរជាតិ Worldometer បាន​ចេញផ្សាយ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID​-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​ដល់ ៥,១៨៨,៩២៤នាក់​ហើយ។ ​

នៅក្នុង​នោះ មាន​អ្នក​ស្លាប់​មាន​ចំនួន ៣៣៤,០៥៩នាក់ និង​អ្នកជា​សះស្បើយ​សរុប ២,០៧៨,៥៥៤នាក់។

គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID​-19 ច្រើនជាង​គេ​នៅ​លើ​ពិភពលោក។

រហូតមកដល់​ព្រឹក​នេះ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID​-19 ចំនួន ១,៦២០,២០៤នាក់ អ្នក​ស្លាប់​ចំនួន ៩៦,២៨២នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៣៨២,១៨៣នាក់​៕(ANN 007​)

ពាក្យទាក់ទង