ប្រជាពលរដ្ឋ នៅ​ឃុំ​គគីរធំ ស្រុក​កៀនស្វាយ ជួបជុំគ្នា​តវ៉ា​នឹង​ការទន្ទ្រាន​យក​ដី​កសិកម្ម​របស់​ពួក​គាត់​

(កណ្តាល​)៖ ប្រជាកសិករ​ជាង ៣០គ្រួសារ រស់​នៅ​ក្នុ​ងឃុំ​គគីរធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បាន​ជួបជុំគ្នា​តវ៉ា​នឹង​ការទន្ទ្រាន​យក​ដីស្រែ​ប្រាំង​ដែល​ពួក​គាត់​កាន់កាប់​អាស្រ័យផល​រាប់​សិប​ឆ្នាំ ពីសំណាក់​ក្រុម​ឈ្មួញ។

ការ​តវ៉ា​នេះ បាន​ធ្វើឡើង​ខណៈ​គ្រឿងចក្រ អេ​ស្កា​វ៉ា​ទ័រ ចំនួន បួន​គ្រឿង ត្រូវ​ក្រុម​ឈ្មួញ​យក​ទៅ​ឈូស​ឆាយ កាយ​ប្រឡាយ លើកទំនប់​យក​ដី​របស់​ពួក​គាត់ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ភ្នំ ស្រុកលើ​កដែក ខេត្តកណ្តាល ដែល​មាន​ទំហំ​ជាង ៨២ហិ​កតា។

ក្រុម​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា មេការ​គ្រឿងចក្រ បាន​ប្រាប់​ពួក​គាត់​ថា ពួក​គេ​ចុះ​ឈូស​ឆាយ កាយ​ទំនប់​នេះ តាប​បញ្ជា​របស់​លោក ថាច់ ថង ដែល​ជា​អ្នកធំ មានបុណ្យ​ស័ក្តិធំ​ណាស់ ហើយក៏​ជា​ឈ្មួញ​ទិញ​ដី​មាន​មាសប្រាក់​ហៀរហូរ។

ជុំវិញ​ការ​តវ៉ា​របស់​ប្រជាកសិករ​នេះ លោក ចាន់ ធូ មេឃុំ​គគីរធំ មាន​វ័យ ៨១ឆ្នាំ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​រសៀល​ថ្ងៃទី២១ ខែឧសភា ឆ្នា២០២០នេះ ថា មូលហេតុ​ដែល​នាំឲ្យមាន​វិវាទ​ដីធ្លី​នេះ គឺ​បង្ក​ដោយក្រុម​ឈ្មួញ និង​ក្រុម​អ្នក​គួ​កជេ​ដី ដែល​ធ្វើសកម្មភាព​បំពាន​សិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់​លោក។

លោក​មេឃុំ បាន​មានប្រសាសន៍​ថា «មាន​បញ្ហា ដោយសារ​ក្រុម​អ្នក​គួ​កជេ ខ្វះ​ដី​ឲ្យ​ឈ្មោះ ថាច់ ថង ទើប​ពួក​គេ​ចុច​ធ្វើ​ប្លង់ដី [Global Map​] គ្របយក​ដី​របស់​ប្រជាជន​ដែល​មិនបាន​លក់ យក​ឲ្យ​ឈ្មោះ ថាច់ ថង»។

មេឃុំ​វ័យ​ជិត ១០០ឆ្នាំ​រូប​នេះ បាន​រម្លឹក​ទៀត​ថា ករណី​វិវាទ​នេះ កើតឡើង​ក្រោយ​មានការ​បែងចែក​ព្រំប្រទល់​រដ្ឋបាល​ឃុំ ដែល​បាន​កាត់​ដី​ដែល​កំពុង​មាន​វិវាទ ពី​ឃុំ​គគីរធំ នៃ​ស្រុក​កៀនស្វាយ ដាក់​ចូល​ទៅ​ក្នុង​ឃុំ​កំពង់ភ្នំ នៃស្រុកលើ​កដែក ខេត្តកណ្តាល វិញ។

លោកមេឃុំ បញ្ជាក់ថា នៅមុន​ពេល​អាជ្ញាធរ​ថ្នាក់លើ កាត់​ដីស្រែ​របស់​ប្រជាជន​ពី​ឃុំ​គគីរធំ យក​ទៅ​ដាក់​ចូល​ឃុំ​កំពង់ភ្នំ នោះ​លោក ចាន់ ធូ មេឃុំ​គគីរធំ អះអាង​ថា លោក​បាន​ចេញ​លិខិត​កាន់កាប់​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​របស់​លោកតា​មកា​រកា​ន់​កាប់​ជាន់​ស្ដែង និង​បាន​ស្នើសុំ​ឲ្យ​មេឃុំ​កំពង់ភ្នំ ជួ​យមើ​លការ​ខុសត្រូវ​ប្រជាជន​របស់​ខ្លួន​ផង។ ​ប៉ុន្តែបែរជា មានរឿងរ៉ាវ គេយកដីរបស់ប្រជាជន ធ្វើឲ្យពួកគាត់ថ្នាំងថ្នាក់បែបនេះ។

បើ​យោង​តាម​លិខិត​ចុះ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ របស់​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ជូន​លោក ថាច់ ថង បាន​ឲ្យដឹង​ថា សកម្មភាព​ឈូស​ឆាយ ជី​កប្រឡាយ លើកទំនប់ មិន​បន្ត​ទៅទៀត​បានទេ ក្នុងករណី​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដែល​មាន​ឯកសារ​ត្រឹម​ត្រូវបញ្ជាក់​ពី​កាន់កាប់ ឬអាស្រ័យផល​ស្របច្បាប់។

លោក​អភិបាលខេត្ត បាន​សរសេរ​ប្រាប់​ថា «ប្រសិនបើ​មានការ​ប្តឹង​ជំទាស់ អ្នក​ប្តឹង​មាន​ឯកសារ​កាន់កាប់​ជា​ភស្តុតាង​ត្រឹមត្រូវ ត្រូវ​ផ្អាក​សកម្មភាព​នូវ​ចំណុច ដែល​មាន​ទំនាស់​នោះ​ជា​បណ្តោះ»។

ជុំវិញ​ករណីនេះ អ្នកសារព័ត៌មាន ពុំ​អាច​សុំ​ការ​បញ្ជាក់​ពី​លោក ថាច់ ថង បាន​នៅឡើយ​ទេ ហើយ​ក្រុមការងារ​ដែល​ចុះទៅ​ឈូស​ឆាយដី​កំពុង​មាន​ទំនាស់​ឲ្យ​លោក ថាច់ ថង ក៏​មិនព្រម​ផ្ដល់​បទ​សម្ភាស​ដែរ ដោយពួកគេសុខចិត្តទុកគ្រឿងចក្រចោល និងគេចចេញទៅឆ្ងាយ​៕(ANN 007​)