រដ្ឋបាល​ក្រុង​សៀមរាប ត្រៀម​បើ​កផ្លូវ ពីរ​ខ្សែរ​ឡើងវិញ ដើម្បី​កាត់​ការ​កកស្ទះ​ចរាចរណ៍ ក្នុង​ក្រុង​សៀមរាប

​(សៀមរាប​)៖ លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប កាលពី​ថ្ងៃម្សិលមិញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ត្រួ​ពិនិត្យ​ទីតាំង ត្រៀម​បើកផ្លូវ​ចំនួន ២ខ្សែរ​ឡើងវិញ នៅ​ចំណុច​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម នឹង​ភូមិ​វត្ត​បូព៍ សង្កាត់​សាលា​កំ​រើក ក្រុង​សៀមរាប ខេត្តសៀមរាប។

ផ្លូវ​ទី១ មាន​ប្រវែង ១,០០០ម៉ែត្រ ទទឹង១៥ មែ​ត្រ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៦ រហូតដល់​ផ្លូវ៧មករា និង​ផ្លូវ​ទី២ ប្រវែង​ប្រមាណ ៥០០ម៉ែត្រ ចាប់ពី​ផ្លូវ​វត្ត​បូព៍ រហូតដល់​ផ្លូវ៧មករា។

លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ថ្លែង​ថា អាជ្ញាធរ អភិវឌ្ឍ​ផ្លូវ​ទាំង ២ខ្សែ​នេះ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​លើក​កិត្តិយស សោភ័ណភាព ជាពិសេស​គឺ​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​រក​កស្ទះចរាចរណ៍​ក្នុង​ក្រុង​សៀមរាប។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ផ្លូវ​ទាំង ២នាក់ បាន​សម្តែង​ការ​គាំទ្រ និង​ស្នើ​ឲ្យ​រដ្ឋបាល​ក្រុង ពន្លឿន​ការអនុវត្ត​គម្រោង​នេះ ឲ្យបាន​លឿន​កាន់តែ​ល្អ​៕(ANN តាំង ហូ​)

ពាក្យទាក់ទង