តុលាការខេត្ត​តាកែវ សុំ​ឲ្យ​មន្រ្តី​នគរបាល​យុត្តិធម៌ រួម​សហការ​ដោះស្រាយ​សំណុំរឿង​

(តាកែវ​)៖ បន្ទាប់ពី​ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​នៅ​តាម​សាលាដំបូង​រាជធានី​ខេត្ត ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្តតាកែវ និង​ប្រធាន​សាលាដំបូង នៅ​ព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បាន​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​នគរបាល​យុត្តិធម៌ ដោយ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​នេះ និង​បាន​ណែនាំ​ដល់​មន្រ្តី​នគរបាល​យុត្តិធម៌​ទាំងអស់​ឲ្យ​ចូលរួម​សហការ និង​ត្រូវ​ធ្វើ​យ៉ាងណា​អនុវត្តន៍​ការងារ​របស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ​ទៅតាមច្បាប់ តាមរយៈ​ការ​បញ្ជូន​ដីកា​ពី​តុលាការ។ ​

លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្ត បាន​មានប្រសាសន៍​ថា ក្រសួង​យុត្តិធម៌​បាន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង នៅ​តាម​សាលា​រាជធានី​ខេត្ត ដោយ​ក្នុង​នោះ​សម្រាប់​ខេត្តតាកែវ គណៈ​កម្មា​ការ​របស់ក្រ​សួង​យុត្តិធម៌​នឹង​ចុះ​មក​នៅ​ថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ដូច្នោះ​ដើម្បីឲ្យ​ដំណើរការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ទទួល​បាន​ជោគជ័យ គម្បី​មានការ​សហការ​ពី​ចៅក្រម ព្រះរាជអាជ្ញា មន្រ្តី​តុលាការ​រួម​និង​មន្រ្តី​នគបាល​យុត្តិធម៌​ផង​ដែរ។

លោក អ៊ាក ផល្លា ប្រធាន​សាលាដំបូង​ខេត្តតាកែវ ថ្លែង​ថា សំណុំរឿង​នៅ​សាលាដំបូង​ភាគច្រើន មន្រ្តី​នគបាល​យុត្តិធម៌​ជា​អ្នក​កសាង​សំណុំរឿង​បញ្ជូន​ទៅ ដូច្នោះ​មុន នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​កា​រមន្រ្តីន​គបាល​យុត្តិធម៌​ត្រូវ​ធ្វើតាម​និ​តិ​វិធី​ច្បាប់ ពិសេស​គឺ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ចំពោះ សំណុំរឿង​ដែល​តុលាការ បាន​បញ្ជូន​ដីកា​ទៅ​មន្រ្តី​នគរបាល​យុត្តិធម៌​ឲ្យ​ចាត់ការ​សំណុំរឿង​អ្វីមួយ ត្រូវតែ​អនុវត្ត​សំណុំរឿង​នេះ ឲ្យបាន​លឿន​រហ័ស តែ​ឲ្យ​ត្រឹមត្រូវ​តែ​នីតិវិធី​ច្បាប់។

លោក​ប្រធាន​សាលាដំបូង និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង បាន​បន្ត​ថា ដើម្បី​ជៀសវាង​ការ​កកស្ទះ​សំណុំរឿង មន្រ្តី​នគបាល​យុត្តិធម៌​ត្រូវតែ​អនុវត្តន៍​ភា​កិច្ច​របស់​ខ្លួន​ទៅតាមច្បាប់​ដែល​បាន​ចែង ជា​ពិ​សេ​សម​ន្រ្តីន​គបាល​យុត្តិធម៌​ទាំងអស់​ត្រូវតែ​ចូលរួម​សហការ​ជាមួយ​គណៈ​កម្មា​ការ​របស់ក្រ​សួង​យុត្តិធម៌​ដែល​ចុះ​មក​ដោះស្រាយ​សំណុំរឿង​ដែល​កកស្ទះ​នៅពេល​ខាងមុខនេះ ទទួល​បាន​ជោគជ័យ​ទៅតាម​ការ​គ្រោងទុក ជាពិសេស​ការ​ដោះស្រាយ ប្រកបដោយ​ភាព​ត្រឹមត្រូវ លឿន​ឆាប់រហ័ស យុត្តិធម៌ និង​គ្មាន​អំពើពុករលួយ​៕(ANN ដូនកែវ​)

ពាក្យទាក់ទង