ប្រជាពលរដ្ឋ ៩៩គ្រួសារ នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេជោ ចាប់ឆ្នោត​ទទួល​ដី​ពីអាជ្ញាធរ


(ព្រះវិហារ​)៖ ប្រជាពលរដ្ឋ​ចំនួន ៩៩គ្រួសារ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ប្រមាណ ១,០៤៥គ្រួសារ រស់នៅ​ក្នុង​ភូមិ​ធម្មជាតិ​សម្តេច​តេជោ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ បាន​ចាប់ឆ្នោត​ទទួល​លេខរៀង​ដី​ឡូត៍​ដែល​ជា​ដី​កសិកម្ម​ចំនួន ២ហិ​កតា នៅ​ព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​លើកឡើង​ថា នេះ​ជា​ដំណាក់កាល​ទី១ សម្រាប់​ការ​ចាប់ឆ្នោត​ទទួល​ដី​ឡូត៍​កសិកម្ម​ចំនួន ២ហិ​កតា​ដែល ដី​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន បែងចែក​ជូន​ដល់​បងប្អូន​ដែល​បាន​ផ្លាស់ទី​លំនៅ​មក​ពី​តំបន់ (គ១​) ជិត​តំបន់​ប្រាសាទព្រះវិហារ មក​រស់នៅ​ក្នុង​ភូមិ​ធម្មជាតិ។ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់​ថា បងប្អូន​ទាំង ៩៩គ្រួសារ​ក្នុងចំណោម ១,០៤៥នេះ គឺ​ក្រុម​កា​ងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត នឹង​រៀបចំ​ចាប់ឆ្នោត​នេះ​ឡើង​គឺ​ក្នុង​ដំណាក់កាល​ទី១ គឺ​មាន​ចំនួន ៩៩គ្រួសារ​ហើយ​នឹង​បន្ត​រចាប់ឆ្នោត​ជា​បន្ត​រប​ន្ទាប់​ទៅទៀត​លុះត្រាតែ​ចាប់​គ្រប់​ចំនួន​ទាំង ១,០៤៥គ្រួសារ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​នោះ។

ជាមួយគ្នា​នោះ ឯកឧត្តម អភិបាលខេត្ត ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រោយ​ធ្វើ​កា​ចាប់ឆ្នោត​ទទួល​បាន​លេខ​ដី​ឡូត៍ និង​ដី​កសិកម្ម​នេះ​ហើយ​ធ្វើ​យ៉ាង​មិន​ត្រូវ​ទុក​ដី​ទាំងនេះ​អោយ​នៅទំនេរ​ដោយ​មិនបាន​បង្កបង្កើនផល​លើ​ដី​ទាំងនោះ​ឡើយ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់​ថា ក្នុងករណី​បង្កបង្កើនផល​លើ​ដី​នេះ​ទៀតសោត​បើ​ទោះបី​ដី​ទាំងនេះ​ក្រោយ​ការ​ចាប់​ឆ្នោត​ហើយ​ៗ ដី​នេះ​ជា​ដី​កម្ម​សិទ្ធ​របស់​បងប្អូន​ស្របច្បាប់​របស់​បងប្អូន​ក៏​ពិតមែនតែ​បងប្អូន​ក៏​មិន​អាចយ​កដី​ទាំងនេះ​ទៅ​ធ្វើអាជីវកម្ម ឬក៏​ដាំដំណាំ​អ្វីមួយ​ដែល​ច្បាប់​ហាមឃាត់​នោះ​បាន​ជាដាច់ខាត​៕(ANN សួន ក្រែង​)

ប្រជាពលរដ្ឋ ៩៩គ្រួសារ នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេជោ ចាប់ឆ្នោត​ទទួល​ដី​ពីអាជ្ញាធរ
ប្រជាពលរដ្ឋ ៩៩គ្រួសារ នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេជោ ចាប់ឆ្នោត​ទទួល​ដី​ពីអាជ្ញាធរ


ពាក្យទាក់ទង