ពលរដ្ឋ​វៀតណាម​ជិត ៣០០នាក់ ដែល​ជាប់​នៅក្នុង​ថៃ​ព្រោះ អាច​វិល​ចូល​ប្រទេស​បាន​ហើយ​ ​

(អន្តរជាតិ​)៖ ទីបំផុត​! ពលរដ្ឋ​វៀតណាម​ជិត  ​;៣០០នាក់ ដែល​បាន​ជាប់​នៅក្នុង​ប្រទេស​ថៃ​ដោយសារ​ជំងឺ COVID​-19 អាច​ធ្វើដំណើរ​ទៅដល់​ប្រទេសកំណើត​វិញ​ដោយ​សុវត្ថិភាព​កាលពីដើម​សប្ដាហ៍​នេះ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​វៀតណាម VNexpress។

ការ​ដំណើរ​នេះ ធ្វើឡើង​តាម​ជើងហោះហើរ​របស់​អាកាសចរ​វៀតណាម ក្រោម​ការរៀបចំ​របស់ក្រ​សួង​ការបរទេស​វៀតណាម ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ។ ​

ប្រជាជន​វៀតណាម ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេសកំណើត​រួមមាន៖ យុវជន និស្សិត​ដែល​សម្រាក​ពី​ការសិក្សា ព្រោះ​សាលា​បិទទ្វារ មនុស្សចាស់​ជរា អ្នកជំងឺ។

អាជ្ញាធរ វៀតណាម បានសម្រេច​ឲ្យ​ប្រជាជន ទាំងអស់​នោះ ចេញថ្លៃ​សំបុត្រ​យន្ដ​ហោះ​ដោយខ្លួនឯង ដោយ​វិធានការ​សុវត្ថិភាព​ទាំងអស់​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពេល​ហោះហើរ ដើម្បី​ការពារ​សុខភាព​អ្នកដំណើរ​និង​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID​-19។

សូមជម្រាប​ថា ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​មេរោគ COVID​-19 សរុប ៣២៤ករណី និង​មាន​មនុស្ស ២៦៣នាក់ បាន​ជាសះស្បើយ​ឡើងវិញ​៕(ANN 007​)

ពាក្យទាក់ទង