ពលរដ្ឋ ១០គ្រួសារ រស់នៅ​តាម​បណ្ដោយ​អូរ៥ ស្មើ​សុំ​អាជ្ញាធរ​ជួយ​សម្រួល ជុំ​វិ​ញបញ្​ហាការ​កាយ​អូរ ធ្វើឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ពួក​គាត់

​(ព្រះសីហនុ​)៖ ប្រជាពលរដ្ឋ​ចំនួន ១០គ្រួសារ ដែល​រស់នៅ​តាម​បណ្ដោយ​អូរ៥ ផ្នែក​ខាងលើ​បាន​ស្នើសុំ ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ សូម​ជួយ​ពិនិត្យ និង​ដោះស្រាយ​ដល់​ពួក​គាត់​ដែល​ជួប​បញ្ហា​ដោយ ក្រុមការងារ​ស្តា​អូរ​ប្រឡាយ ឲ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ក្នុងរយៈពេល ៥ថ្ងៃ ដោយហេតុ​ផល​លើកឡើង​ថា ពួក​គាត់​រស់នៅ​លើ​ដី​អូរ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

ជុំ​វិ​ញបញ្​ហាការ​រៀបចំ​ប្រព័ន្ធ​អូរ​ប្រឡាយ​ខាងលើ​នេះ ប្រជាពលរដ្ឋ​ទាំង១០ គ្រួសារ បាន​លើកឡើង​ថា ពួក​គាត់​មិន​ជំទាស់​ក្នុង​ការ​ស្ដារ​អូរ​ប្រឡាយ​របស់​អាជ្ញាធរ​នោះ​ទេ​ក៏ប៉ុន្តែ​ពួក​គាត់​បាន​លើកឡើង​ថា ផ្ទះ​ដែល​ពួក​គាត់​បាន​តាំងទីលំនៅ​បច្ចុប្បន្ន គឺ​ខាងក្រោយ​មាន​ទំហំផ្ទៃ​អូរ​ចាប់ពី ១៥ម៉ែត្រ​ទៅដល់ ២០ម៉ែត្រ គឺ​ទំហំ​នៃ​អូរ​ធំ​ណាស់​ទៅ​ហើយ ដូច្នេះ​សូមឲ្យ ឯកឧត្តម អភិបាលខេត្ត ក៏ដូចជា ក្រុមការងារ​ចម្រុះ​ស្ដារ​អូរ​ប្រឡាយ​ចុះ​ពិនិត្យ​វាស់វែង​ឡើងវិញ ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​ដោះស្រាយ​ជូន​ពួក​គាត់ បាន​រស់នៅ​ទីតាំង​កន្លែងដដែល សម្រាប់​ប្រកបរបរ​ចិញ្ចឹមជីវិត​នៅកន្លែង​ដដែល​ផង​ចុះ។​

ពួក​គាត់​បាន​លើកឡើង​ផង​ដែរ​ថា ផ្ទៃ​អូរ​នៅ​ចំណុច​នេះ​មិន​បង្ក​ការ​កកស្ទះ ចរន្តទឹក​ហូរ​នៅ​រដូវវស្សា​នោះ​ឡើយ ដោយឡែក​សម្រាប់​ទីតាំង​កន្លែង​ខាងក្រោម​ដែល​ពួក​គាត់​រស់នៅ​ទើប​មានផ្ទៃ​អូរ​ទំហំ​តូច គឺ​ចាប់ពី ១០ម៉ែត្រ រហូតដល់ ៨ម៉ែត្រ ៧ម៉ែត្រ ឬក៏ ៦ម៉ែត្រ​ក៏​មាន។

ប្រជាពលរដ្ឋសំណូមពរ​ឲ្យ ឯកឧត្តម អភិបាលខេត្ត មេត្តា​ជួយ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ និង​សម្របសម្រួល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​រស់នៅ​ទីតាំង​ខាងលើ​នេះ​ដោយ​ក្តី​អនុគ្រោះ​ផង​៕(ANN ហ្វា​រីត​)

ពាក្យទាក់ទង