អ្នក​ដែល​ចង់បើ​កហាង​អន​ឡាញ អាច​ធ្វើ​បាន​កាន់តែ​ងាយស្រួល​ជាមួយ Facebook Shop ក្នុង​ពេល​ឆាប់​ៗនេះ


​(ភ្នំពេញ​)៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បាន​ចេញផ្សាយ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា អ្នក​ដែល​ចង់បើ​កហាង​អន​ឡាញ អាច​ធ្វើ​បាន​កាន់តែ​ងាយស្រួល​ជាមួយ Facebook Shop ក្នុង​ពេល​ឆាប់​ៗនេះ​ហើយ។

ប្រភព​ដដែល​បន្ត​ថា នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​ម្ចាស់​ក្រុមហ៊ុន​ហ្វេសប៊ុក លោក ម៉ាក ហ្សុ​កឃឺបឺ​ក បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ Facebook Shop សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ធ្វើអាជីវកម្ម​ខ្នាត​តូច​តាម​ប្រព័ន្ធ​អន​ឡា​ញនៅ​លើ​បណ្តាញ​សង្គម​ដ៏​ល្បី​ហ្វេសប៊ុក ស្រប​ពេល​ជាមួយនឹង​ការ​ផ្ទុះ​ចេញ​នូវ​ជំងឺឆ្លង កូ​វីត​-១៩ ដែល​ធ្វើ​ឱ្យ​មនុស្ស​មិន​អាច​ចេញទៅ​ក្រៅ​ដើម្បី​ដើរ​ផ្សារ​ទិញអីវ៉ាន់​បាន។ ​

Facebook Shop វា​គឺជា​កម្មវិធី​មួយ​សម្រាប់​ឱ្យ​អ្នកធ្វើ​អាជីវកម្ម​ខ្នាត​តូច​ផ្ទាល់ខ្លួន អាចប​ង្កើត​ហាង​ខ្លួនឯង​បាន​ដើម្បី​លក់​ផលិតផល​ដោយ​ផ្ទាល់ ឬឱ្យ​អតិថិជន​អាច​ចូល​ទៅ​រកមើល​ផលិតផល​ដែលគេ​ចង់បាន​នៅក្នុង​ហាង​នោះ​បាន​ផង​ដែរ និយាយទៅ​វា​ស្រដៀង​ទៅ​នឹង Facebook Page ដែរ គ្រាន់តែ​វា​មាន​លក្ខណៈ​ស្តង់ដារ​ជា​ការ​លក់​លើ​អន​ឡាញ​ជាង ដោយមាន​ភ្ជាប់​មក​ជាមួយនឹង​មុខ​ងា​រប​ញ្ជារ​ទិញ កាតាឡុក​ផលិតផល​តាំង​បង្ហាញ ព្រមទាំង​មានមុខ​ងារ​ក្នុង​ការ​ទូទាត់ប្រាក់ សំ​ខាន់​ៗមួយចំនួន​ដែល​ស្រដៀងគ្នា​ទៅ​នឹង​វេ​បសាយ​លក់​អន​ឡា​ញនា​នា​ផ្សេង​ដែរ។

លោកអ្នក​អាច​ដំឡើង​កម្មវិធី Facebook Shop ដោយ​ឥតគិតថ្លៃ ដើម្បី​រៀបចំ​ជា​ហាង​ផ្ទាល់ខ្លួន ហើយ​វា​នឹង​បង្ហាញ​ប្រាប់​នៅ​លើ គណនី ហ្វេសប៊ុក និង អ៊ី​នស្តា​ក្រាម របស់​លោកអ្នក​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ហាង​នោះ ហើយ​មិនយូរ​មិនឆាប់​វា​ក៏​មាននៅ​លើ Messenger និង WhatsApp ផង​ដែរ សម្រាប់​ធ្វើការ​ទាក់ទង​ជាមួយ​អតិថិជន​របស់​លោកអ្នក​៕(ANN 007​)

អ្នក​ដែល​ចង់បើ​កហាង​អន​ឡាញ អាច​ធ្វើ​បាន​កាន់តែ​ងាយស្រួល​ជាមួយ Facebook Shop ក្នុង​ពេល​ឆាប់​ៗនេះ


ពាក្យទាក់ទង