ឯកឧត្តម ហ៊ុន ម៉ា​នី ៖ យើង​ប្តេជ្ញា​ថា មិន​ឲ្យ​របប​ឃោរឃៅ​នោះ​ត្រលប់​មកវិញ​បាន​ជាដាច់ខាត

​(ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក​) និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៃ​«ទិវា​ជាតិ​នៃ​ការ​ចងចាំ» បាន​បង្ហោះ​សារ​លើ​ទំព័រ Facebook រម្លឹក​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​លះបង់ ដើម្បី​កសាង​សន្តិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែង​ថា៖ «យើង​មិនមែន​រស់នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទេ គឺ​យើង​បាន និង​កំពុង​រស់នៅ​ជាមួយ​ប្រវត្តិសាស្ត្រ ដែល​ជា​កេរ​តំណែ​លនៃ​វីរភាព ការ​លះបង់ ការ​ប្តូរផ្តាច់ និង​សេចក្តី​សោកសង្រេង​របស់​ប្រជាជន​ខ្មែរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ »

អ្នកតំណាង​រាស្ត្រ​វ័យក្មេង បន្ថែម​ថា៖ «អរគុណ​សន្តិភាព និង​អរគុណ​ដល់​ការ​រួម​រួម​សាមគ្គី​គ្នា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​នាំ​សេចក្តី​សុខ និង​ការ​អភិវឌ្ឍ​ជូន​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា។»

ជាមួយគ្នា ឯកឧត្តម ហ៊ុន ម៉ា​នី សង្កត់ធ្ងន់​ថា៖«យើង​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើនណាស់​ដែល​មិន​អាច​បំភ្លេច​បាន ជាពិសេស​ក្នុង​ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដ៏​យង់ឃ្នង ហើយ​យើង​ប្តេជ្ញា​ថា មិន​ឲ្យ​របប​ឃោរឃៅ​នោះ​ត្រលប់​មកវិញ​បាន​ជាដាច់ខាត​៕»(ANN 007​)

ពាក្យទាក់ទង