រដ្ឋាភិបាល​តួ​កគី បន្ត​ដាក់​បំរាម​គោចរ​ក្នុង​ទីក្រុង​ចំនួន ១៥ ដោយសារ COVID​-19 នៅតែ​វាយប្រហារ​ខ្លាំង

​(អន្តរជាតិ​)៖ រដ្ឋាភិបាល​ប្រទេស​តួ​កគី បានសម្រេច​ចិត្ត​បន្ត​ដាក់​ទីក្រុង​ចំនួន ១៥ នៅក្នុង​បំរាម​គោចរ​រយៈពេល ១៥ថ្ងៃ​បន្ថែម​ទៀត ដោយសារតែ​អត្រា​ឆ្លង​ជំងឺ COVID​-19 មិនទាន់​មាន​សភា​ធូរស្រាល។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន ស៊ីន​ហួរ នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

បំរាម​គោចរ​បន្ថែម​នេះ នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃទី២០ ខែឧសភា ដល់​ថ្ងៃទី០៣ ខែមិថុនា នៅ​ទីក្រុង​ចំនួន ១៥ ដោយ​ក្នុង​នោះ​ក៏​មាន​រដ្ឋធានី​អង់ការ៉ា និង​ទី​ក្រុង​អ៉ី​ស្តង់​ប៊ូល ដែល​មាន​ប្រជាជន​រស់នៅ​ច្រើនជាង​គេ​បំផុត នៅ​តួ​កគី​ផង​ដែរ។ ​

តាមរយៈ​បំរាម​គោចរ​នេះ ការ​ធ្វើដំណើរ​តាមផ្លូវការ​គោក សមុទ្រ និង​អាកាស ទៅកាន់​ទីក្រុង​ទាំង ១៥ នោះ​នឹង​ត្រូវ​រឹតត្បិត។គួរ​រម្លឹក​ថា កាលពីដើម​ខែមេសា កន្លងទៅ​នេះ រដ្ឋាភិបាល​តួ​កគី បាន​ចេញ​បំរាម​គោចរ​ជាលើកដំបូង ទៅលើ​ខេត្ត​ចំនួន ៣១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ COVID​-19 ប៉ុន្តែ​ក្រោយមក តំបន់​មួយចំនួន​ត្រូវ​បាន​ដកចេញ​វិញ។ ​

រហូតមកដល់​ថ្ងៃនេះ តួ​កគី ជា​ប្រទេស មាន​អ្នក​ឆ្លង COVID​-19 ច្រើន​បំផុត​លំដាប់​លេខ ៩ នៅ​លើ​ពិភពលោក ដោយមាន​អ្នក​ឆ្លង ១៥១,៦១៥ករណី អ្នក​ស្លាប់ ៤,១៩៩នាក់ និង​អ្នកជា​សះស្បើយ ១១២,៨៩៥នាក់​៕(ANN 007​)

ពាក្យទាក់ទង