អាជ្ញាធរ​ជាតិ​អប្សរា ប្រារព្ធ​ពិធី​យោង​បំណែក​ព្រះពុទ្ធ​បដិមា​ចេញពី​រណ្តៅ​កំណាយ​យក​ទៅ​សិក្សា​ជួសជុល​បន្ត

​(សៀមរាប​)៖ ពិធី​យោង​បំណែក​ព្រះពុទ្ធ​បដិមា​ពី​ក្នុង​រណ្តៅ​កំណាយ​មុខ​ថែវ​ព្រះ​រយ​ព្រះ​ពាន់​នៅ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​រៀបចំឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមការងារ​កំណាយ កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ការ​យោង​បំណែក​ព្រះពុទ្ធ​បដិមា​ទាំងអស់​ចេញពី​រណ្តៅ​កំណាយ គឺ​ដើម្បី​សិក្សា​ផ្គុំ​រូបរាង ជួសជុល​អភិរក្ស និង​លើក​តម្លៃ​វត្ថុបុរាណ ព្រមទាំង​ទុក​លទ្ធភាព​ឱ្យ​អ្នកជំនាញ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​បញ្ចប់​ការងារ​កំណាយ។ ​

តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម​អគ្គនាយក បដិមា ១អង្គ​ដែល​មាន​រូបរាង​ពេញលេញ​ជាងគេ នឹង​ត្រូវ​ជួសជុល​សម្អាត ហើយ​ដាក់​សំណើសុំ​អនុសាសន៍​ពី​គណៈកម្មការ អាយ​ស៊ី​ស៊ី​-អង្គរ ដើម្បី​យក​ទៅ​ដាក់​នៅ​ទីតាំង​ដើម ព្រោះ​គេ​បាន​ស្គាល់​ច្បាស់​ថា​បំណែក​ព្រះពុទ្ធ​បដិមា​ទាំងអស់ មាន​ប្រភព​នៅ​ថែវ​ព្រះ​រយ​ព្រះ​ពាន់ ដែល​មានកាល​បរិច្ឆេទ​ប្រហែល​ស្ថិត​ក្នុង​សម័យ​កណ្តាល។

បំណែក​ព្រះពុទ្ធ​បដិមា​ដែល​បាន​រក​ឃើញ​មាន​ចំនួន១០៥ ក្នុង​នោះ​ពុទ្ធបដិមា​មាន​រូប​មិន​ពេញលេញ​មាន៣៥អង្គ និង១អង្គ​មាន​រូបរាង​ពេញលេញ​ជាងគេ សន្លឹក​សីមា១ រួម​នឹង​បំណែ​កតូច​ៗចំនួន១៨០ផង​ដែរ​៕(ANN តាំង ហូ​)