រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​ទទួលស្គាល់​ថា COVID​-19 ធ្វើឲ្យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​នេះ ជួប​បញ្ហា​ដែល​មិនធ្លាប់​មាន​ពីមុន​មក​


(អន្តរជាតិ​)៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក ហ្សុង សាន បាន​លើកឡើង​ថា បណ្តា​ក្រុមហ៊ុន​ជាច្រើន បាន​ជួប​បញ្ហា​លំបាក​យ៉ាង​ខ្លាំង ដោយសារតែ​ការ​ផ្ទុះឡើង​នៃ​ជំងឺ COVID​-19  ​;ហើយ​នៅពេល​មេរោគ​នេះ​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​នោះ តម្រូវការ​នៃ​ទីផ្សារ​អន្តរជាតិ​ក៏បាន​ធ្លាក់ចុះ​ជា​ខ្លាំង ហើយ​ចិន​ជួប​បញ្ហា ប្រឈម​ជាច្រើន​ដែល​មិនធ្លាប់​ជួប​នៅក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​បរទេស​នៅ​ឆ្នាំ២០២០។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CGTN។

លោក ហ្សុង បាន​បញ្ជាក់​ថា បណ្តា​ក្រុមហ៊ុន​ចិន បាន​ប្រឈម​ការ​លំបាក​ជា​ខ្លាំង​នៅ​ក្រោម​ផល​ប៉ះពាល់​ពី​ជំងឺឆ្លង ហើយ​រដ្ឋាភិបាល​នឹង​ជំរុញ​សេចក្តី​ត្រូវការ និង ការប្រើ​ប្រាស់​ក្នុង​ស្រុក​ឲ្យបាន​ច្រើនឡើង​វិញ។

សូមជម្រាប​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ថ្លែង​បែបនេះ​ស្រប​ពេល​ដែល​ការនាំចេញ​របស់​ប្រទេស​ចិន នៅក្នុង​ខែមេសា ឆ្នាំ២០២០កន្លងទៅ បាន​ហក់​ឡើង​ខ្លាំង ប៉ុន្តែ​ត្រូវ​ជួប​បញ្ហា​ខ្លាំង​នា​ពេល​ចុងក្រោយ​ដោយសារតែ COVID​-19 បន្ត​វាយលុក​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល​៕(ANN 007​)                    

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​ទទួលស្គាល់​ថា COVID​-19 ធ្វើឲ្យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​នេះ ជួប​បញ្ហា​ដែល​មិនធ្លាប់​មាន​ពីមុន​មក​


ពាក្យទាក់ទង