ប្រទេស​អឺរ៉ុប​ចំនួន ១១ឯកភាព​គ្នា​បើក​ព្រំដែន​ឡើងវិញ បន្ទាប់ពី​វិធានការ​រឹតត្បិត​ប្រឆាំង COVID​-19 ត្រូវ​បាន​បន្ធូរបន្ថយ​

(អន្តរជាតិ​)៖ រដ្ឋមន្ត្រី​ការបរទេស​មក​ពី​ប្រទេស​អឺរ៉ុប​ចំនួន ១១ ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​ការ​បើក​ព្រំដែន និង​ស្ដារ​សេរីភាព​ធ្វើដំណើរ​របស់​ប្រជាជន​សហភាព​អឺរ៉ុប​ឡើងវិញ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន ស៊ីន​ហួរ នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

បើ​តាម​រដ្ឋមន្ត្រី​ការបរទេស​មក​ពី​ប្រទេស​អឺរ៉ុប​ចំនួន ១១ ការ​បើក​ព្រំដែន និង​ស្ដារ​សេរីភាព​ធ្វើដំណើរ​របស់​ប្រជាជន​អឺរ៉ុប​ឡើងវិញ នឹង​ត្រូវ​ធ្វើ​ទៅ​តា​មតំ​ណា​ក់​កាល ក្រោម​កិច្ច​សម្របសម្រួល​ពី​បណ្ដា​ប្រទេស​ជាស​មា​ជិ​កសហភាព​អឺរ៉ុប និង​ត្រូវ​ធ្វើឡើង​ដោ​យស​ន្សឹមៗ ដើម្បី​កុំឱ្យ​ការ​ឆ្លង COVID​-19 ស្ថិតនៅ​ក្រៅ​ការគ្រប់គ្រង។

សូមជម្រាប​ថា ការព្រមព្រៀង​គ្នា​នេះ កើតឡើង​អំឡុង​កិច្ចប្រជុំ​តាម Video Conference ហើយ​ឈរ​លើ​គោលការណ៍​ស្មើភាព និង​គ្មាន​ការរើសអើង ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ទាំងនេះ ក៏បាន​ឯកភាព​គ្នា​ផង​ដែរ​ថា ទោះបីជា​ជំងឺ COVID​-19 នៅតែ​បន្ត​ឆ្លង​រាតត្បាត​ក៏ដោយ ក៏​អឺរ៉ុប​ចាំបាច់​ត្រូវតែ​ឆ្ពោះទៅ​មុខ​ដដែល​៕(ANN 007​)

ពាក្យទាក់ទង