ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាមេរិក បញ្ជាក់​ថា ការ​ធ្វើតេស្ត​វ៉ាក់សាំង​ប្រឆាំង COVID​-19 របស់​ខ្លួន​ទទួល​បាន​លទ្ធផល​ល្អ​

(អន្តរជាតិ​)៖ ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អាមេរិក​មួយ​ឈ្មោះ Moderna បាន​បញ្ជាក់​កា​លប​ពីម្សិលមិញ​ថា វ៉ាក់សាំង​ប្រឆាំង COVID​-19 របស់​ខ្លួន ដែល​ត្រូវ​បាន​យក​ទៅ​ធ្វើតេស្ត​លើ​មនុស្ស​នោះ បាន​បង្កើត​ជាតិ​អង់ទីគ័រ​ដែល​អាច​បង្ក្រាប​ឥទ្ធិពល​របស់​មេរោគ​ដ៏​សាហាវ​នេះ​បាន នៅក្នុង​ខ្លួន​អ្នកជំងឺ ដែល​បាន​ចូលរួម​សម្រាប់​ការ​ព្យាបាល​សាកល្បង​ទ្រង់ទ្រាយ​តូច​មួយ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន ABC NEWS នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

លទ្ធផល​ដំ​បូងៗ​ពី​ការសិក្សា ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋអាមេរិក NIH បាន​រក​ឃើញថា កម្រិត​ជាតិ​អង់ទីគ័រ​ក្នុង​ឈាម​របស់​អ្នកជំងឺ​ដែល​ត្រូវ​គេ​ចាក់​វ៉ាក់សាំង​នេះ ប្រហាក់​ប្រហែល​នឹង​កម្រិត​ជាតិ​អង់ទីគ័រ​ក្នុង​ខ្លួន​អ្នកជំងឺ​ដែល​បាន​ជាស្បះ​ស្បើយ​ពី​ជំងឺ COVID​-19 ដែរ។ ​

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​មួយ​នេះ បាន​បន្ថែម​ថា វ៉ាក់សាំង​ដែល​មានឈ្មោះ​បច្ចេកទេស​ថា mRNA​-1273 ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ជាទូទៅ​ថា មាន​សុវត្ថិភាព​ក្នុង​ការប្រើ​សាកល្បង​ដំ​បូងៗ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក Moderna បាន​នាំមុខ​នៅក្នុង​កិច្ចប្រឹងប្រែង​សាកល ក្នុង​ការផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង COVID​-19 ហើយ​កាលពី​សប្តាហ៍​មុន បាន​ទទួលការ​អនុញ្ញាត​ពី​អាជ្ញាធរ​សុខាភិបាល​អាមេរិក ក្នុង​ការ​ពន្លឿន​នីតិវិធី​ពិនិត្យ​ខាង​និយតកម្ម​របស់​ខ្លួន ដើម្បី​អាច​ឈាន​ទៅ​ធ្វើការ​សាកល្បង​ដំណាក់កាល​ចុងក្រោយ​នៅ​ត្រឹម​ខែកក្កដា​បាន​៕(ANN 007​)

ពាក្យទាក់ទង