ប្រជាពលរដ្ឋ​ជាង ១០០គ្រួសារ នៅ​តំបន់​ក្រោយ​ពេទ្យ​ចំការ​ចេក នៅតែ​សម្តែង​ក្តី​បារម្ភ បន្ទាប់ពី​ប្រជុំ​ជាមួយ​អភិបាលក្រុង​ព្រះសីហនុ​ ​

(ព្រះសីហនុ​)៖ ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ ដែល​រស់នៅ​តំបន់​ក្រោយ​ពេទ្យ​ចំការ​ចេក ស្ថិត​ក្នុង​ភូមិ០៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅតែ​បង្ហាញ​ក្តី​កង្វល់ បន្ទាប់ពី​ពួក​គាត់​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ហាក់​ពុំ​ទទួល​បាន​ផ្លែផ្កា​អ្វី​ទាល់តែសោះ ដោយ​លោក អភិបាលក្រុង បាន​បញ្ជាក់​ថា រាល់​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ លោក​នឹង រាយការណ៍ ជូន​ឯកឧត្តម​អភិបាលខេត្ត ជា​អ្នក​សម្រេច លោក​គ្រាន់​ជា​ស្ពាន​នាំសារ​តែប៉ុណ្ណោះ ពុំ​មាន​សិទ្ធិ​អ្វី​សម្រេច ឬធ្វើតាម​ការ​ស្នើសុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ។

បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន បាន​បង្ហាញ​នូវ​អារម្មណ៍​ក្តុកក្តួល រួម​ជាមួយ​ការ​លើក​ម្រាមដៃ​ដប់ អង្វរ​យ៉ាង​ទទូច​ដល់​ស្ថាប័ន​ពាក់​ព័ន្ឋ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏ដូចជា ឯកឧត្តម រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ជាពិសេស សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល លោក​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​ពលរដ្ឋ​គ្រប់​ទីកន្លែង សូម​សម្តេច​មេត្តា​ជួយ​ដល់​ពួក​គាត់​ផង ពួក​គាត់​មិន​ប្រឆាំង​នោះ​ទេ ទៅ​នឹង​ការអភិវឌ្ឍន៍ ប៉ុន្តែ​ពួក​គាត់​ស្នើសុំ​ដំបូល​មួយ​សម្រាប់​ជ្រក​កោណ​ផង ដោយសារ​អត់ពី​កន្លែង​នេះ​ទៅ​ពួក​គាត់​នឹង​ជួប​ហានិភ័យ​ខ្លាំង​ណាស់ ដូចជា ខ្វះ​ទីជម្រក គ្មាន​ទីតាំង​សម្រាប់​រកស៊ី ពុំ​មាន​លុយ​សម្រាប់​សង​ទៅ​ធនាគារ ព្រោះ​ទីនេះ​បាន​ផ្តល់​កំរៃ​បន្តិចបន្តួច​ក្នុង​ការ​សង​ធនាគា ដែល​ពួក​គាត់​ខ្ចី​ពី​ធនាគា យក​មក​សាងសង់​ផ្ទះ សម្រាប់​ប្រកប​អាជីវកម្ម និង ជួលផ្ទះ​ទៅ​អោយ​ជនជាតិ​ចិន។ ​

ដូច្នេះ ប្រជាពលរដ្ឋ សូមឲ្យ​អភិវឌ្ឍ​ក្នុង​កំរិត​ណាមួយ ដែល​ទទួលផល​ប្រយោជន៍​ទាំងសងខាង ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន។ពលរដ្ឋ​ម្នាក់​ឈ្មោះ ញឹម បាន​លើកឡើង​ថា អ្វី​ដែល​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ជាង ១០០គ្រួសារ បាន​នាំគ្នា ប្រមូលផ្ដុំ​នេះ​គឺ ស្នើសុំ​អាជ្ញាធរ មេត្តា​យោគយល់​ដល់​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​បាន​មក​រស់នៅ​ជាង ២០ឆ្នាំ​ហើយ ពួក​គាត់​ពុំ​មាន​ចេតនា​ជំទាស់​ទៅ​នឹង​ការអភិវឌ្ឍន៍​នោះ​ទេ តែ​សូម​មានការ​បន្ធូរបន្ថយ​ផង ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​ភូមិ ផ្លូវ​រំដោះ មិនមែន​ជា​ផ្លូវ​វិថី​ទេ មិនដល់​ថ្នាក់​បើកផ្លូវ​រហូត៤០ម៉ែ​តនោះ។ ​

អ្វី​ដែល​ពួក​គា​ត់​សំ​នូម​ពរ គឺ​សុំ​បើកផ្លូវ​ចន្លោះ​ពី១៥ទៅ ២០ម៉ែត្រ បូករួម​ទាំង​ឃឿន​អម​សងខាង​ផ្លូវ​ផង សូមកុំ​បើកផ្លូវ​រហូតដល់៤០ម៉ែត្រ​អី។ផ្លូវ​នេះ​ជា​ផ្លូវ​លេខ២០០ មិនមែន​ជា​ផ្លូវ​វិថី​ទេ សូម​មេត្តា​កុំ​បើកផ្លូវ​ទំហំ​ធំជាង​វិថី​ឯករាជ​ទៅទៀត សូម​បើកផ្លូវ​ឲ្យ​មាន​តម្លាភាព ដូច​ការ​បើក​ដ៏​ទៃ​ទៀត​ក្នុង​ក្រុង​ព្រះសីហនុ​ព្រោះ​តាម​ការសង្កេត​ផ្លូវ​ក្នុង​ភូមិ​ជាច្រើន​ក្នុង​ក្រុង​ពុំ​មានផ្លូវ​ណា​បើក​រហូត៤០ម៉ែត្រ​នោះ​ទេ មានន័យថា​ផ្លូវ​នេះ​មាន​ទំហំ​ធំជាង​ផ្លូវ​វិថី​អូ​ឈើទាល និង​ផ្លូវ​មុខ កំពង់ផែ និង​ផ្លូវ​មុខ​សាលាខេត្ត​ទៅទៀត។ តើ​ផ្លូវ​នេះ​សំខាន់​ជាង​ផ្លូវ​មុខ​សាលាខេត្ត​មែនទេ​? បើ​ផ្លូវ​មុខ​សាលាខេត្ត​ដែល​ជា​ផ្លូវ​ថ្នាក់ដឹកនាំ​ចេញចូល​ព្រឹកល្ងាច បើកផ្លូវ​ស្ទើរ​មិនដល់ ២០ម៉ែ​តផង​ហ្នឹង សូម​អាណិត​ពលរដ្ឋ​ក្រីក្រ​ផង។

ជុំវិញ​បញ្ហា​នេះ បើ​តាម​មន្រ្តី​រដ្ឋបាល​សង្កាត់​លេខ៤ បាន​បញ្ជាក់​ដោយ​បាន​ទទួលស្គាល់​ថា ដី​តំបន់​ដែល ប្រជាពលរដ្ឋ​កំពុង​កាន់កាប់​រស់នៅ​ខាងលើ​នេះ ពួក​គាត់​ពិតជា​បាន​រស់នៅ​យូរឆ្នាំមកហើយ គឺ​ខ្លះ​ជាង ១០ឆ្នាំ និង​ខ្លះ​ជាង ១៥ឆ្នាំ ប៉ុន្តែ​អ្វី​ដែល​គួរ​កត់សម្គាល់​នោះ គឺ​ដី​តំបន់​នេះ គឺជា​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​មិន​មាន​ដី​ចំណុច​ណាមួយ​មាន​បណ្ណ​កម្មសិទ្ធិ​នោះ​ទេ។

លោក ជ្រា សារ៉ា​វុធ អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា ផ្លូវ​នេះ​មន្រ្តី​ជំនាញ​បាន​កំណត់​រួចហើយ​ទៅតាម​ប្លង់​ប្រព័ន្ធ​ដែល​មានស្រាប់ គឺ​មាន​ទំហំ​ទទឹង​ផ្លូវ​ទៅដល់​របង​ជញ្ជាំង​មន្ទីរពេទ្យ​បង្អែក​មន្ទីរពេទ្យ​ចំការ​ចេក ឯនោះ​ដូចនេះ ផ្ទះ​របស់​ប្រជា​ពល រដ្ឋ​គឺ​ប៉ះពាល់​ទាំងស្រុង​តែម្តង​គ្មាន​សល់​អ្វី​នោះ​ទេ​៕(ANN ហ្វា​រីត​)

ពាក្យទាក់ទង