នគរបាលបញ្ជូនខ្លួនបុរសចិន ៥នាក់ ទៅតុលាការ ករណីចាប់ជំរិតជនជាតិចិនដូចគ្នា


(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណី បង្ខាំង និងចាប់ជំរិត ជនជាតិចិនដូចគ្នា។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង ៥នាក់ រួមមាន៖ ទី១ឈ្មោះ Wang Zhao liang អាយុ ៣២ឆ្នាំ, ទី២ឈ្មោះ Yi ming អាយុ ៣៦ឆ្នាំ, ទី៣ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ទី៤ឈ្មោះ Liv da Meng អាយុ ២៨ឆ្នាំ និងទី៥ឈ្មោះ Lin Xiao bo អាយុ ៣៤ឆ្នាំ។

សមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ៣០៣ សណ្ឋាគារអ៊ីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការចុះបង្ក្រាបជនសង្ស័យ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច ទទួលបានសេចក្តីរាយការណ៍របស់ឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិចិន ដែលបានឃើញហេតុការណ៍។

ក្រោយពីបង្ក្រាបករណីនេះ សមត្ថកិច្ច បានជួយសង្គ្រោះជនរងគ្រោះ ឈ្មោះ Giong shi Cheng ភេទប្រុស អាយុ ៣២ឆ្នាំ និងទីឈ្មោះ Feng Xiao bo ភេទប្រុស អាយុ ៣២ឆ្នាំ ដែលត្រូវក្រុមជនសង្ស័យចាប់បង្ខាំងទុក និងជំរិតប្រាក់ចំនួន ១០ម៉ឺនដុល្លារ៕ (ANN007)


ពាក្យទាក់ទង

png