លោក ត្រាំ ថា លោក​លេបថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់ អ៊ី​ដ្រុ​កស៊ី​ក្ល​រ៉ូ​ជ្វីន ដើម្បី​ការពារ​មេរោគ COVID​-19​

(អន្តរជាតិ​)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណាល់ ត្រាំ កាលពី​ម្សិលមិញ បាន​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​បញ្ជាក់​ថា រូបលោក​កំពុង​លេបថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់ ឈ្មោះ អ៊ី​ដ្រុ​កស៊ី​ក្ល​រ៉ូ​ជ្វីន (Hydroxychloroquiner​) ដើម្បី​ការ​ការពារ​មេរោគ COVID​-19។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CGTN នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ទោះជាយ៉ាងណា អ្នកជំនាញ​ផ្នែក​សុខភាព បាន​អះអាង​ថា ការ​លេបថ្នាំ​របស់​លោក ត្រាំ​នេះ គឺ​មិន​ត្រឹម​ឡើយ ព្រោះ​មិន​គួរ​ប្រើប្រាស់​ឱសថ​ខាងលើ​នេះ ដើម្បី​ព្យាបាល​មេរោគCOVID​-19 នោះ​ទេ។

លោក ដូ​ណាល់ ត្រាំ បាន​និយាយ​ថា លោក​បាន​លេបថ្នាំ អ៊ី​ដ្រុ​កស៊ី​ក្ល​រ៉ូ​ជ្វីន នេះ ហើយ​ថា លោក​បាន​ធ្វើតេស្ត​អវិជ្ជមាន COVID​-19 ហើយក៏​មិន​មាន​លេចចេញ​រោគសញ្ញា​អ្វី​ដែរ ។ ​

លោក ត្រាំ ​បន្ថែម​ថា លោក​បាន​លេបថ្នាំ​នេះ​អស់​រយៈពេល​មួយ​សប្តាហ៍​កន្លះ​ហើយ។ដោយ​លេបថ្នាំ​មួយ​គ្រាប់​រាល់ថ្ងៃ។

គួរ​រម្លឹក​ថា ការ​ធ្វើតេស្ដ​វ៉ាក់សាំង​ប្រឆាំង​មេរោគ COVID​-19 លើ​មនុស្ស​នៅក្នុង​សហរដ្ឋអាមេរិក បាន​ចាប់ផ្តើម​កាលពី​ចុង​សប្តាហ៍​មុន​នេះ ដើម្បី​វាយតម្លៃ​ថា តើ​ការប្រើ​ប្រាស់​រួមគ្នា នូវ​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់ អ៊ី​ដ្រុ​កស៊ី​ក្ល​រ៉ូ​ជ្វីន ជាមួយ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច អាហ្ស៊ី​ស្រូ​ម៉ាយ​ស៊ីន មានប្រសិទ្ធភាព​អាច​ព្យា​លបាល COVID​-19 ដែរ​ឬទេ​?

ការ​ធ្វើតេស្ដ​នេះ ធ្វើឡើង​លើ​អ្នក​ជងឺ​ជិត ២ពាន់​នាក់​នៅ​ទូទាំង​សហរដ្ឋអាមេរិក ដែល​បាន​ឆ្លង COVID​-19 និង​មាន​រោគសញ្ញា​គ្រុនក្ដៅ ក្អក ឬពិបាក​ដង្ហើម​៕(ANN 007​)

ពាក្យទាក់ទង