មន្ត្រី​ជលផល និង​អាជ្ញាធរ ក្រុង​ក្រចេះ សហការ​ចុះ​ត្រួតពិនិត្យ និង​បង្រ្កាប​បទល្មើស​នេសាទ​ ​

(ក្រចេះ​)៖ ដោយមាន​ការណែនាំ និង​ចង្អុលបង្ហាញ​ពី​លោក ទ្រី សុ​ភក្តិ ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និ​ងនេ​សា​ទេ​ត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក ម៉ុ​ក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​ដឹកនាំ​កម្លាំង​ជំនញ​ផ្នែក​រដ្ឋបាល​ជលផល​កាំ​ពី និង​សហការី រួម​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ក្រុង​ក្រចេះ ក្រុមប្រឹក្សា​សង្កាត់​រកា​កណ្តាល ប៉ុស្តិ៍​នគរបាល​រដ្ឋបាល រកា​កណ្តាល និង​គណៈកម្មការ​សហគមន៍​នេសាទ ចុះ​បង្ក្រាប​បទល្មើស​ជលផល​នៅ​ចំនុច​បឹង​រំ​លាច ក្រុង​ក្រចេះ។

នៅក្នុង​ប្រតិបត្តិ​ការនោះ មន្ត្រី​ជំនាញ បាន​ដកហូត និង​រឹបអូស​ឧប​រណ៍​នេសាទ​ល្មើសច្បាប់​មួយ​ចំ​នួន​រួមា​ន៖

- លូ​ស្បៃ​មុង និង​លូ​សាច់​អួន​ក្រ​លា​ញឹក​(សាច់​ប៉ាក់​)ចំនួន ៣២មាត់​លូ​

- របាំង​ស្បៃ​មុង និង​របាំង​សាច់​អួន​ក្រ​លា​ញឹក​ចំនួន ៣២ខ្សែ ប្រវែង ១៦០០ម​- លប​ណរ៉ាវ​ចំនួន០២គ្រឿង និង​របាំង​ចំនួន០១ខ្សែ ប្រវែង១២០ម

​- បង្គោល​ចម្រឹង​ឫស្សីឃ្លៃ ចំនួន៤៥០ដើម​

- ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ ចំនួន ១៥គ​ក្រ។ ​

ហើយ​វត្ថុ​តាង​ទាំងអស់​ត្រូវ​ក្រុមចម្រុះ​សម្រេច​ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​តែម្ដង។លោក ម៉ុ​ក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ បាន​បញ្ជាក់ឲ្យដឹង​ថា បើ​ទោះជា​ពេលនេះ​មិនទាន់​ឈាន​ចូល​រដូវ​បិទ​នេសាទ​ក្តី ប៉ុន្តែ​ការ​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង និង​សាច់​អួន​ក្រ​លា​ញឹក​(សាច់​ប៉ាក់​) គឺ​ត្រូវ​ច្បាប់​ហាមឃាត់​ដាច់ខាត មិន​អនុញ្ញាតិ​អោយ​ប្រើ​ឡើយ។ 

ហេតុដូច្នេះ​បើសិនជា​បងប្អូន​អ្នកនេសាទ​នៅតែ​លួច​ធ្វើ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ខាងលើ ថ្ងៃណាមួយ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន បងប្អូន​នឹង​ត្រូវ​ទទួលទោស​តាម​មាត្រា៩៩ ចំនុច​ទី៧ នៃ​ច្បាប់​ស្តី​ពី​ជលផល ដោយ​ត្រូវ​ផ្តន្ទា​ទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី២ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី​មួយ (១) ឆ្នាំ ទៅ​បី (៣) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន (៥.០០០.០០០​) រៀល ទៅ ហាសិប​លាន (៥០.០០០.០០០​)រៀល និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ បំផ្លាញ​ចោល​៕(ANN ទូច ញ៉​)

ពាក្យទាក់ទង