អាជ្ញាធរ​ខេត្តសៀមរាប៖ សូម​បងប្អូន​កុំ​មានការ​ភ្ញាក់ផ្អើល ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២៥ ខែឧសភា​ ​


(សៀមរាប​)៖ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូមជម្រាប​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី៤ នឹង​ហ្វឹកហ្វឺន​ពលទាហាន​ថ្មី​ដោយ​អនុវត្ត​លំហាត់​បាញ់​គ្រាប់​ពិត នៅ​ទីលាន​អូរ​កូនតឹង ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែណូយ នៃ​ព្រំប្រទល់​រវាង​ខេត្តសៀមរាប និង​ខេត្ត​ឧត្តរមានជ័យ។ ​

ជាមួយគ្នា​នេះ​ពលទាហាន​ថ្មី​ដែល​ត្រូវ​ហ្វឹកហ្វឺន​នេះ និង​ត្រូវ​ចល័ត​ចេញពី​សាលា​ពលទាហាន​ទី៤ (តា​កុះ​) ដោយ​ចេញដំណើរ​តាមផ្លូវ​ជាតិ​លេខ៦៧ ឆ្លងកាត់​ស្រុក​បន្ទាយស្រី និង​ស្រុក​វ៉ារិន ខេត្តសៀមរាប ឆ្ពោះទៅ​គោលដៅ​ទីលាន​បាញ់​គ្រាប់​ពិត​អូរ​កូន​តឹង​ៗ។

ដូចនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​មានការ​ភ្ញាក់ផ្អើល និង​ចៀសវាង​ធ្វើដំណើរ​ឆ្លងកាត់ ឬចូលក្នុង​ភូមិសាស្ត្រ​នៃ​ទីលាន​ហ្វឹកហ្វឺន​ដែល​បាន​បញ្ជាក់​ជូន​ខាងលើ​៕(ANN តាំង ហូ​)

អាជ្ញាធរ​ខេត្តសៀមរាប៖ សូម​បងប្អូន​កុំ​មានការ​ភ្ញាក់ផ្អើល ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២៥ ខែឧសភា​ ​
អាជ្ញាធរ​ខេត្តសៀមរាប៖ សូម​បងប្អូន​កុំ​មានការ​ភ្ញាក់ផ្អើល ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃទី២៥ ខែឧសភា​ ​


ពាក្យទាក់ទង