លោក ត្រាំ ព្រមាន​ឈប់​ផ្ដល់​ជំនួយ​ដល់​អង្គការសុខភាព​ពិ​ភលោ​ក ដោយ​ចោទ​ថា ជា​អាយ៉ង​របស់​ចិន​ ​

(អន្តរជាតិ​)៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណាល់ ត្រាំ បាន​វាយ​ប្រហារ​ខ្លាំង​ៗជាថ្មី​ម្តង​ទៀត លើ​អង្គការសុខភាព​ពិភពលោក (WHO​) ដោយ​ម្តងនេះ​លោក បាន​ហៅ អង្គការ​អន្តរជាតិ​មួយ​នេះ​ថា​ជា «អាយ៉ង» របស់​ប្រទេស​ចិន និង​ថែមទាំង​បាន​បញ្ជាក់​ថា លោក​កំពុងតែ​ពិចារណា​លើ​ការកាត់បន្ថយ ឬលុបចោល​ការ​គាំទ្រ​ទៅលើ​អង្គការ​មួយ​នេះ​ទាំងស្រុង​តែម្តង។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNA នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

លោក ដូ​ណាល់ ត្រាំ បាន​ថ្លែង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ឯសេតវិមាន​កាលពី​ថ្ងៃម្សិលមិញ។

លោក ត្រាំ បាន​ចោទប្រកាន់​ថា អង្គការ WHO​) ជា​អាយ៉ង​របស់​ប្រទេស​ចិន។ ដោយសារតែ អង្គការ​មួយ​នេះ ធ្វើការងារ​ផ្តោត​សំខាន់​តែ​ទៅលើ​ប្រទេស​ចិន ដើម្បី​ធ្វើឲ្យ​កាន់តែ​ល្អមើល។លោក ដូ​ណាល់ ត្រាំ បន្ថែម​ថា សហរដ្ឋអាមេរិក​បង់​វិភាគទាន​ប្រមាណ ៤៥០លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ ទៅ​ឲ្យ​អង្គការសុខភាព​ពិភពលោក ដែល​ជា​ការ​រួម​វិភាគទាន​ធំ​បំផុត​សម្រាប់​អង្គការ​នេះ។ ប៉ុន្តែ​សហរដ្ឋអាមេរិក មិន​ត្រូវ​បាន​គេ​ប្រាស្រ័យ​ទាក់ទង​ល្អជា​មួយ​ទេ ដូច្នេះ​ផែនការ​បង់​វិភាគទាន​ដល់​អង្គការ​នេះ អាច​នឹង​កាត់បន្ថយ ឬលុបចោល​ទាំង​ស្រង់​តែម្តង។

លោក ដូ​ណាល់ ត្រាំ បន្ត​ថា ប្រទេស​ចិន​ចំណាយ​លើ​អង្គការ​មួយ​នេះ​ត្រឹមតែ ៤០លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដូច្នេះ​វា​មានគំនិត​មួយ​ដែល​ថា ចង់​ឲ្យ​សហរដ្ឋអាមេរិក​ចំណាយ​ត្រឹម ៤០លាន​ដូចគ្នានឹង​ចិន​ដែរ ប៉ុន្តែ​មនុស្ស​មួយចំនួន​ខ្លះទៀត​គិតថា ដូចជា​ច្រើនជ្រុល​ទៀតផង។

គួរ​ជម្រាប​ថា ការ​លើកឡើង​របស់​លោក​ប្រធានាធិបតី ដូ​ណាល់ ត្រាំ នេះ គឺ​វា​ចំ​ពេល​ដែល​អង្គការសុខភាព​ពិភពលោក កំពុងតែ​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើកដំបូង​របស់​ខ្លួន បើ​រាប់​ចាប់តាំងពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ COVID​-19។

នៅក្នុង​កិច្ចប្រជុំ WHO តាម Video Conference កាលពី​ម្សិលមិញ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បាន​គាំទ្រ​ការស៊ើបអង្កេត​ដោយ WHO រក​ដើមចម​នៃ​បញ្ហា COVID​-19 នៅពេល​នេះ​ជំងឺ​ស្ថិត​ក្នុង​ការគ្រប់គ្រង​បាន ហើយ​ចិន​ក៏បាន​សន្យា​នឹង​ផ្តល់​ជំនួយ ២ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​បណ្តា​ប្រទេស​នានា ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្នុង​ការ​ដោះស្រាយ​បញ្ហា​បង្កឡើង COVID​-19​៕(ANN 007​)

ពាក្យទាក់ទង