សហភាព​អឺរ៉ុប ផ្ដល់​ជំនួយ ១៥០លាន​ដុល្លារ ដល់​តំបន់​អាហ្វ្រិក​ខាងកើត ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​

(អន្តរជាតិ​)៖ សហភាព​អឺរ៉ុប (EU​) កាលពី​ថ្ងៃម្សិលមិញ បានសម្រេច​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន ១៥១ដុល្លារ​អាមេរិក ដល់​បណ្តា​ប្រទេស​មួយចំនួន ដែល​ស្ថិតនៅ​តំបន់​អាហ្វ្រិក​ខាងកើត ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ស្បៀងអាហារ ស្រប​ពេល​ដែល​មេរោគ COVID​-19 ចាប់ផ្ដើម​វាយលុក​ក្នុង​តំបន់​នោះ​បណ្តើរ​ៗហើយ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន ស៊ីន​ហួរ នៅ​ថ្ងៃនេះ។

សហភាព​អឺរ៉ុប (EU​) បាន​បញ្ជាក់​ថា ការ​ផ្តល់​ជំនួយ​ខាងលើ​នេះ គឺ​ផ្តោត​សំខាន់​ចំពោះ​ក្រុម​កសិករ នៅក្នុង​តំបន់​អាហ្វ្រិក​ខាងកើត ដើម្បី​គាំទ្រ​ឲ្យ​ពួក​គេ​មានលទ្ធភាព ក្នុង​ការ​ដាំដុះ​ដំណាំ​ចាំបាច់​នានា និង​ការ​ចិញ្ចឹមសត្វ​ផង​ដែរ ខណៈ​ដែល​ជំងឺ COVID​-19 កំពុង​បង្ក​ឲ្យ​ផលិតកម្ម​ចំណីអាហារ រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

សូម​បញ្ជាក់​ថា ការ​ផ្គង់​ផ្គង់​អាហារ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ទៅដល់​មនុស្ស ជាពិសេស​កុមារ គឺ​ពិតជា​ចាំបាច់​ខ្លាំង​ណាស់ ហើយ​សហភាព​អឺរ៉ុប ក៏បាន​សន្យា​បន្ថែម​ទៀត​ថា នឹង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ព្យាបាល កុមារ​ដែល​ជួប​បញ្ហា​កង្វះ​អាហារ​រូ​បត្ថម្ភ និង​ការគ្រប់គ្រង​ជំងឺឆ្លង​នានា នៅក្នុង​តំបន់​អាហ្វ្រិក​ខាងកើត។

គួរ​ជម្រាប​ជូន​ថា នៅពេល​នេះ បណ្តា​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយចំនួន រួមមាន​ដូចជា៖ ប៊ូរុនឌី កេនយ៉ា រ៉ា​វ៉ាន់​ដា ស៊ូដង់​ខាងត្បូង តង់​ហ្សា​នៀ និង​អ៊ូ​ហ្គង់​ដា គឺ​កំពុង​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ COVID​-19 ខណៈ​ដែល​ភាព​ក្រីក្រ​នៅ​ទីនោះ កើតមាន​ធ្ងន់ធ្ងរ​ស្រាប់​ទៅ​ហើយ​៕(ANN 007​)

ពាក្យទាក់ទង