អ្នក​ឆ្លង COVID​-19 នៅ​លើ​ពិភពលោក​ហក​ឡើង​ដល់​ជិត ៥លាន​នាក់ និង​ស្លាប់​ជិត ៣២ម៉ឺន​នាក់​ ​

(អន្តរជាតិ​)៖ គេហទំព័រ​អន្តរជាតិ Worldometer បាន​ចុះផ្សាយ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID​-19 នៅ​ទូទាំង​ពិភពលោក បាន​កើនឡើង​ដល់ ៤,៨៨៧,៦៥៤ករណី​ហើយ។ ​

នៅក្នុង​នោះ មាន​អ្នក​ស្លាប់​មាន​ចំនួន ៣១៩,៩៥៧នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ១,៩០៤,៣៥៨នាក់។គេហទំព័រ​អន្តរជាតិ Worldometer បាន​បង្ហាញថា សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID​-19 ច្រើនជាង​គេ។ 

​រហូតមកដល់​ព្រឹក​ថ្ងៃនេះ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID​-19 សរុប ១,៥៤៩,៨៩៥នាក់ អ្នក​ស្លាប់​ចំនួន ៩១,៩៧៣នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៣៥៥,៤៩៦នាក់​៕(ANN 007​)

ពាក្យទាក់ទង