CDC សម្រេច​ឲ្យ​ក្រុមហ៊ុន​មួយ​ដំណើរការ​រោងចក្រ​កាត់ដេរ​សម្ភារ​តុបតែង​សម្រាប់​រថយន្ដ នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​ ​

(ភ្នំពេញ​)៖ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន RAINBOW SUNWOOD MANUFACTURING CO​., LTD​. ដំណើរការ​រោងចក្រ​កាត់ដេរ​សម្ភារ​តុបតែង​សម្រាប់​រថយន្ត។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC​) បាន​បញ្ជាក់​ថា ក្រុមហ៊ុន RAINBOW SUNWOOD MANUFACTURING CO​., LTD​. នឹង​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្ភារ​តុបតែង​សម្រាប់​រថយន្ត (ស្រោមពូក កម្រាល ក្រណាត់​គ្រប់​រថយន្ត​...។ល។) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំណោទ​រាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ២,២លាន​ដុល្លារ​អាមេរិក និង​អាចប​ង្កើត​ការងារ​បាន​ចំនួន ២៨៨កន្លែង​៕(ANN 007​)

ពាក្យទាក់ទង