ឯកឧត្តម វ៉ី សំណាង ចាត់តំណាងនាំយកថវិកាចូលបុណ្យសព អ្នកកាសែតដើមអម្ពិល ប្រចាំខេត្តកំពង់ស្ពឺ


(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចាត់ឲ្យតំណាងរបស់លោកយកថវិកាចំនួន ១លានរៀល ទៅចូលរួមរំលែកទុក្ខ និងឧបត្ថម្ភចំពោះក្រុមគ្រួសារសព លោក ជយ័ សំរ៉ុងអ្នកយកព័ត៌មាន កាសែតដើមអម្ពិល ប្រចាំខេត្តកំពង់ស្ពឺ។

លោក ម៉ុន សំអាត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបាននាំយកថវិកាទៅចូលបុណ្យសពលោក ជយ័ សំរ៉ុងអ្នកយកព័ត៌មាន កាសែតដើមអម្ពិល ប្រចាំខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាពដោយរោគាពាធ៕(ANN007)

ឯកឧត្តម វ៉ី សំណាង ចាត់តំណាងនាំយកថវិកាចូលបុណ្យសព អ្នកកាសែតដើមអម្ពិល ប្រចាំខេត្តកំពង់ស្ពឺ


ពាក្យទាក់ទង

png